អ្នកជំនាញ​អាមេរិក​និយាយថា ចិន​ប្រហែលជា​បាន​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​មក​សាកល្បង​មី​ស៊ី​ល​ថ្មី​លឿន​ជាង​សំឡេង​

797
ចែករម្លែក
  • 16
    Shares

​លោក ហាន់ គ្រី​ស្តិ​ន​សិន នាយក​គម្រោង​ព័ត៌មាន​នុយក្លេអ៊ែរ​របស់​សហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បានចង្អុលបង្ហាញ​នូវ​ការសាកល្បង​ថ្មី​អំពី​អ្វីដែល​លោក​ជឿជាក់ថា​អាចជា​មី​ស៊ី​ល​ប្រឆាំង​នាវា​ថ្មី​របស់​ចិន​បាញ់​ចេញពី​ដែនអាកាស ដែលមាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​លោក​គ្រី​ស្តិ​ន​សិន​បាន​សរសេរ​ក្នុង​គណនី​ធ្វី​ត​ធឺ​របស់លោក​ដោយ​លើកឡើង​ពី​ប្រភព​អ្នក​និយម​ខាង​អាកាសចរណ៍​យោធា​និង​អ្នកស្រាវជ្រាវ​ចិន​ដែល​អាច​ជឿ​ទុកចិត្តបាន​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Xian H-6K (​ដែលមាន​អាជ្ញា​បណ្ណ​កែច្នៃ​តាម​យន្តហោះ​សូ​វៀត Tupolev Tu-16) ប្រហែលជា​បានធ្វើការ​សាកល្បង​មី​ស៊ី​ល​ថ្មី​លឿន​ជាង​សំឡេង​។

​យន្តហោះ​ទម្លាក់​គ្រាប់បែក ដែល​គេ​ជឿថា​ជា​កម្មសិទ្ធិ​របស់​កងពល​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទី​១០ នៃ​កងកម្លាំង​អាកាស​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន (PLAAF) បានធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ពី​ដែនអាកាស​ដោយ​ជោគជ័យ ដែល​តាម​ដឹង​វា​អាច​ផ្ទុក​បាន​ទាំង​មី​ស៊ី​ល​ធម្មតា​និង​នុយក្លេអ៊ែរ​។ យន្តហោះ​នេះ​គឺ​ប្រទះឃើញ​ចាក​ចេញពី​ទីក្រុង​អាន​ឈី​ង​។​

​កាលពីដើម​ឆ្នាំនេះ ប្រព័ន្ធ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា PLAAF បានធ្វើការ​សាកល្បង​ការហោះហើរ​យ៉ាងហោចណាស់​ចំនួន ៥ ដង​ដើម្បី​បាញ់​មី​ស៊ី​ល CH-AS-X-13 ដែលជា​មី​ស៊ី​ល​ឥន្ធនៈ​រឹង​មាន​២​ដំណាក់កាល ជាមួយ​សមត្ថភាព​បាញ់​បាន​ចម្ងាយ ៣.០០០ គីឡូម៉ែត្រ​។ មី​ស៊ី​ល​នេះ​ត្រូវបាន​គេ​ជឿថា​ជា​ប្រភេទ​មី​ស៊ី​ល​ធុន​មធ្យម​ដែលមាន​មូលដ្ឋានគ្រឹះ​នៃ​វត្ថុធាតុដើម​យកតាម​មី​ស៊ី​ល DF-21 របស់​ចិន​។ ក្រុម​អ្នកជំនាញការ​អាមេរិក​ជឿថា មី​ស៊ី​ល​ដែលមាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក​នេះ នឹង​ត្រៀម​រួចរាល់​សម្រាប់​ការដាក់​ពង្រាយ​នៅ​ឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Xian H-6K ប្រហែលជា​បានធ្វើការ​សាកល្បង​មី​ស៊ី​ល​ថ្មី​លឿន​ជាង​សំឡេង

ទីតាំងផ្សាយពាណិជ្ជកម្ម