ច្រឡំ​ហែក​ចោល​សន្លឹកឆ្នោត​ឡូតូ EuroMillions ឈ្នះ​រង្វាន់​ធំ ៥៧,៩ លាន​ផោន រួច​បោះ​ចូល​ធុងសំរាម កុំ​តែ​បាន​ម៉ាស៊ីន​ប្រាប់​ទាន់ កុំ​អី​ស្រឡះដៃ​ធេង​!

1310
ចែករម្លែក
  • 16
    Shares

​អ្នកឈ្នះឆ្នោត​ឡូតូ EuroMillions រង្វាន់​ទឹកប្រាក់ ៥៧,៩ ផោន (៧៥,៣៨ លាន​ដុល្លារ​) ដើមឡើយ​ត្រូវបាន​គេ​ប្រាប់ថា​ពួកគេ​មិនមាន​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​ទេ ហើយ​វា​ត្រូវបាន​ហែក​ជា​២ រួច​បោះ​ចូលក្នុង​ធុងសំរាម​។​

​ប៉ុន្តែ​សារ​មួយ​នៅលើ​ម៉ាស៊ីន​ចាក់​ឆ្នោត​ឡូតូ​នៅ​ហាង Aberdeenshire កន្លែង​ដែល​លោក ហ្វ្រេ​ដ ហ៊ី​ក​គីន និង លោកស្រី ឡេ​ស្លី ហ៊ី​ក​គីន បាន​ទិញ​ឆ្នោត បាន​ប្រាប់​ពួកគាត់​ឱ្យ​រក្សា​សន្លឹកឆ្នោត​ដែល​ហែក​ចោល​នោះ​សិន រួច​តេ​ទៅ​ក្រុមហ៊ុន Camelot​។​

​ពួកគាត់​ត្រូវបាន​បុគ្គលិក​ហាង​ប្រគល់​សន្លឹកឆ្នោត​ដែល​ហែក​ចោល​នោះ​មកវិញ រួច​ត្រឡប់ទៅផ្ទះ ហើយ​ពិនិត្យ​លេខ​ក៏​ឃើញថា លេខ​ទាំងនោះ​គឺ​ត្រូវ​គ្នា​ម៉ាច់​នឹង​លេខ​ឈ្នះ​រង្វាន់ កាលពី​ថ្ងៃទី ១០ ខែកក្កដា​។​

​ប៉ុន្តែ​សូម្បី​ពេល​ពិនិត្យឃើញ​ឈ្នះឆ្នោត​ទៅហើយ​ក៏ដោយ ក៏​ពួកគាត់​នៅតែ​អាន​ច្រឡំ​ទំហំ​ទឹកប្រាក់​រង្វាន់ ដោយ​ស្មានតែ​ឈ្នះ​ត្រឹម ៥,៧ លាន​ផោន (៧,៤២ លាន​ដុល្លារ​)​។​

​ប្តី​ប្រពន្ធ​ចូលនិវត្តន៍​មកពី​ទីក្រុង​ឡូ​រិ​ន​កឺ​ក (Laurencekirk) ប្រទេស​ស្កុ​តឡែ​ន ត្រូវបាន​គេ​ប្រាប់ថា ដោយសារតែ​សន្លឹកឆ្នោត​រហែក ដូច្នេះ​ដំណើរ​ការដក​លុយ​ឆ្នោត​គឺ​ត្រូវ​ឱ្យមាន​ការស៊ើបអង្កេត​សិន​។ ក្រុមការងារ​សន្តិសុខ​មួយ​បាន​និយាយ​ទៅកាន់​ពួកគាត់​អំពី​អ្វីដែល​បានកើត​ឡើង និង​បាន​ឆែក​មើល​វីដេអូ CCTV​។​

​លោក ហ្វ្រេ​ដ ហ៊ី​ក​គីន ដែលជា​អ្នក​ចាក់​ឆ្នោត​ដុះ​ស្លែ​អាយុ ៦៧ ឆ្នាំ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​បានប្រគល់​សន្លឹកឆ្នោត​ឱ្យទៅ​បុរស​វ័យក្មេង​នោះ ហើយ​រូបគេ​បានដាក់​វា​ចូល​តាម​ម៉ាស៊ីន​ចាក់​ឆ្នោត ដោយ​ប្រាប់​ខ្ញុំ​ថា វា​មិនមែនជា​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​នោះទេ​។ បុរស​នោះបាន​ហែក​សន្លឹកឆ្នោត​ជា​២ ហើយ​បោះ​វា​ចូលក្នុង​ធុងសំរាម ដូចដែល​រូបគេ​ធ្លាប់​បែក​លើ​សន្លឹកឆ្នោត​មិន​ឈ្នះ​រង្វាន់​ដទៃទៀត​ដែរ​។ ប៉ុន្តែ​លើក​នេះ ម៉ាស៊ីន​នោះបាន​ប្រាប់​សារ​មួយ ដែល​និយាយថា ខ្ញុំ​ចាំបាច់​ត្រូវ​រក្សាទុក​សន្លឹកឆ្នោតរ​បស់​ខ្ញុំ ហើយ​តេ​ទៅ​ក្រុមហ៊ុន Camelot​។ រំពេច​នោះ បុគ្គលិក​ហាង​នោះបាន​លូក​យក​សន្លឹកឆ្នោត​ពី​ធុងសំរាម រួច​ប្រគល់​វា​មកឱ្យ​ខ្ញុំ​វិញ​។ សន្លឹកឆ្នោត​បាន​បែក​ជា​២​មែន ប៉ុន្តែ​លេខ​ទាំងអស់​នៅ​មើលឃើញ​ច្បាស់​ដដែល ដូច្នេះ​ខ្ញុំ​បាន​យក​វា​មក​ផ្ទះ​វិញ​ដើម្បី​តេ​សួរ​បញ្ជាក់​។ ឡេ​ស្លី កំពុង​ដេកលក់ ដូច្នេះ​ខ្ញុំ​បាន​ឆែក​មើល​លើ​វេ​ប​សាយ​២​ដង​ដើម្បី​ផ្ទៀងផ្ទាត់​លេខ ហើយ​ប្រាកដ​ណាស់ លើក​ទី​១​គឺ​ត្រូវ​ម៉ាច់ បន្ទាប់មក​លើក​ទី​២ ក៏ត្រូវ​ម៉ាច់ ម៉ា់ច់ ម៉ាច់ តែម្តង​។ យើង​ឈ្នះឆ្នោត​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

លោក ហ្វ្រេ​ដ ហ៊ី​ក​គីន និង លោកស្រី ឡេ​ស្លី ហ៊ី​ក​គីន ទីបំផុត​គឺជា​អ្នកឈ្នះឆ្នោត​ឡូតូ EuroMillions រង្វាន់​ទឹកប្រាក់​៧៥,៣៨ លាន​ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម