ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅខេត្តបន្ទាយមានជ័យ ការប្រមូលផលស្រូវ រដូវវស្សា ឆ្នាំ២០២៣ បាន១០០%ហើយ។ លោកប្រធានមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តបន្ទាយមានជ័យ​ជម្រាបជូនដូច្នេះ ចំពោះលោក ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រតិភូ ដែលចុះមេីលការប្រមូលផលស្រូវ​របស់កសិករ​ នៅក្នុងភូមិសាស្រ្ត ស្រុកភ្នំស្រុក​ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។

លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូ ត្រូវបានអម ដំណេីរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត​តំណាងលោក អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត​ អញ្ជេីញចុះមេីលការបង្កបង្កេីនផលស្រូវ​ ព្រមទាំងបាន ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ដែលកំពុងប្រមូលផលស្រូវ​ នៅក្នុងភូមិសាស្រ្ត ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់កសិករ ត្រូវជ្រេីសរេីសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួលដែលជា ពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ​ ដេីម្បីទទួលបានទន្និផលខ្ពស់​ និងមានតម្រូវការទីផ្សារ។

លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បានបញ្ជាក់ថាៈ ការជ្រើសរើសពូជស្រូវសុទ្ធ ដូចជា សែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ​ទទួលបានទន្និផល និងបង្កើនផលចំណេញ សម្រាប់កសិករ​ មួយវិញទៀត វាក៏មានតម្រូវទីផ្សារ​និងមានតម្លៃល្អផងដែរ។

ក្រៅពីការចុះពិនិត្យមេីលការបង្កបង្កេីនផលស្រូវរបស់កសិករ​ លោក​ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ក៏បានចុះពិនិត្យមេីលស្ថានភាពភូមិសាស្រ្ត នៅតាមបន្ទាត់ព្រំដែន​ ដោយលោក បានផ្តោតសំខាន់លេីប៉ូលសេដ្ឋកិច្ចទី៤​ រួមមាន​ ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ ពោធិ៍សាត់​ និងខេត្តបៃលិន​ព្រាមទាំងបានពិនិត្យមេីលយុទ្ធសាស្រ្ត នៃការនាំចេញ​-នាំចូលតាមព្រំដែន​ ពិសេសផ្តោតសំខាន់​លេីផលិតផលកសិកម្ម ដែលកសិករផលិតបាន​ ដេីម្បីធ្វេីការនាំចេញ ទៅក្រៅប្រទេស។

យោងតាមរបាយការណ៍របស់លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តបន្ទាយមានជ័យ​បានបង្ហាញថា ក្នុងឆ្នាំ២០២៣​ ការងារដាំដុះដំណាំ កសិកម្ម ដំណាំស្រូវរដូវវស្សា ផែនការដាំដុះ ២៥២.៣២០ ហិកតា​,​ ភ្ជួររាស់បានសរុប​ ២៥៥.៣៤១ ហិកតា,​ ដាំដុះសរុប​ ២៥២​១៦៣៦ ហិកតា។ ការប្រមូលផលស្រូវ (ដើមរដូវ) សរុប ២២៦.៧៤៥ ហិកតា​ ស្មើនឹង ១០០% នៃផែនការ ហើយបរិមាណ ផលសរុប ៧៦៨.៧២៥ តោន ។​

ដោយឡែក ដំណាំស្រូវដូវប្រាំង ផែនការដាំដុះ មានចំនួន ២២.០០០ ហិតតា,​ ភ្ជួររាស់បានសរុប ៥២.៣៩៩ ហិកតា ដាំដុះសរុប ៥២.៣៩៩ ហិកតា ស្មើនឹង ២៣៨,១៨ ភាគរយ នៃផែនការ៕​ V / N