សាកលវិទ្យាល័យ​ជាតិ​ម៉ិ​ក​ស៊ិ​ក​អនុញ្ញាតឱ្យ​ក្មេងប្រុស​អាយុ ១២ ឆ្នាំ​ចូលរៀន​ផ្នែក​រូបវិទ្យាជីវ​វេជ្ជសាស្ត្រ​

1043
ចែករម្លែក

​សាកលវិទ្យាល័យ​ស្វយ័ត​ជាតិ​ម៉ិ​ក​ស៊ិ​ក (UNAM) បាន​និយាយថា​ខ្លួន​បាន​ទទួលយក​សិស្ស​អាយុ​១២​ឆ្នាំ​មក​រៀន​ក្នុង​កម្មវិធី​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​រូបវិទ្យាជីវ​វេជ្ជសាស្ត្រ​។​

​សាកលវិទ្យាល័យ UNAM បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​សីហា​ថា ក្មេងប្រុស​ឈ្មោះ កា​ឡូ​ស សាន់​តា​ម៉ា​រី​យ៉ា ឌា​ស គឺជា​និស្សិត​ក្មេង​ជាងគេ​បំផុត​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​រយៈពេល​មួយ​សតវត្សរ៍​របស់​សាកលវិទ្យាល័យ​។​

​កា​ឡូ​សបាន​ជាប់​ការប្រឡង​ចូល​សាកលវិទ្យាល័យ ហើយ​បាន​រៀន​ត្រៀម​ចូល​សាកលវិទ្យាល័យ​រួចរាល់​ហើយ នៅ​ផ្នែក​គីមី​សាស្ត្រ​នៅក្នុង​មណ្ឌល​វិទ្យាសាស្ត្រ​ហ្សែ​ន​របស់ខ្លួន​។

​នៅ​អាយុ ៩ ឆ្នាំ កា​ឡូ​សបាន​ចូលរួម​ក្នុង​កម្មវិធីសិក្សា​នៅ​សកល​វិទ្យាល័យ​ផ្នែក​គីមី​សាស្ត្រ ជីវវិទ្យា និង​ជីវសាស្ត្រ​។​

​សាកលវិទ្យាល័យ UNAM បាន​និយាយថា កា​ឡូ​ស​នឹងត្រូវ​ចាត់ទុក​ដូចជា​និស្សិត​ដទៃទៀត ដោយ​គ្មាន​សិទ្ធិ​ពិសេស​ឬ​អត្ថប្រយោជន៍​អ្វី​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

កា​ឡូ​ស សាន់​តា​ម៉ា​រី​យ៉ា ឌា​ស ចូលរៀន​សាកលវិទ្យាល័យ​តាំងពី​អាយុ ១២ ឆ្នាំ

ទីតាំងផ្សាយពាណិជ្ជកម្ម