ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះការត្រឡប់ មកវិញ របស់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី នៃខេត្តសៀមរាប ដែលបានចូលរួម ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។
ការប្រកួតកីឡាថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ ទើបតែបញ្ចប់ នៅថ្ងៃទី១០ កញ្ញា ដោយនៅក្នុង តារាងមេដាយចំណាត់ថ្នាក់ទាំង ២៥ រាជធានី ខេត្តនោះ ខេត្តសៀមរាប ឈរនៅចំណាត់ថ្នាក់លេខ៤ ដោយដណ្ដើមបានមេដាយសរុប ២៨ គ្រឿង ក្នុងនោះ មេដាយមាស ៩ គ្រឿង ប្រាក់ ៧ គ្រឿង និងសំរិទ្ធ ១២ គ្រឿង។
រាជធានីភ្នំពេញ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយបានមេដាយសរុប ៥៨ គ្រឿង ក្នុងនោះ មេដាយមាស ២៨ គ្រឿង ប្រាក់ ១៥ គ្រឿង សំរិទ្ធ ១៥ គ្រឿង។ ខេត្តកណ្ដាល ដែលឈរនៅចំណាត់ថ្នាក់លេខ២ មានមេដាយសរុបចំនួន ៣២ គ្រឿង ក្នុងនោះ មាស ១០ គ្រឿង ប្រាក់ ១៤ គ្រឿង និងសំរិទ្ធ ៨ គ្រឿង។ ខេត្តបាត់ដំបង ឈរនៅចំណាត់ថ្នាក់ លេខ៣ មានមេដាយសរុប ៣៩ គ្រឿង ក្នុងនោះ មាស ១០ គ្រឿង ប្រាក់ ១២ គ្រឿង និងសំរិទ្ធ ១៧ គ្រឿង៕/V/r