ថ្ងៃទី​០៣ ខែសីហា ២០១៨

1052
ចែករម្លែក

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ពីព្រោះ​ងាយ​កើត​បញ្ហា​នេះ​ណាស់​។​ការរស់នៅ​ត្រូវ​រក្សា​ភាព​ត្រជាក់​ប្រសើរ​ជាង​ការយក​អារម្មណ៍​ឆេវឆាវ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ មាន​សភាព​តានតឹង​ក្នុង​ការរក​ផល​ចំណូល​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយក្រោយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវមាន​ចិត្ត​អំណត់​តស៊ូ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ចាំ ហុច​នៅពេល​ក្រោយ​ជានិច្ច​។​ចំណែក​ការរស់នៅ​ស្ត្រី​បើ​លោកអ្នក​ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិនដឹងមិនឮ​រឿង​រាវ​ខ្លះ​ព្រោះ​អាច​ប្រែក្លាយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ជួប​ការលំបាក​ក្នុងការ រក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មុន​ធ្វើ​អ្វីមួយ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង និង​មើលមុខ​ក្រោយ បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អ ប្រសើរ ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត មិនតិច​ឡើយ​៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​ក៏​តែង ជឿនលឿន​ទៅមុខ​ច្រើន​រឿង​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​ព្រោះតែ​មានការ​យកចិត្តទុកដាក់​គ្នា​ប្រសើរឡើង វិញ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ជួប​នូវ​បញ្ហាលំបាក​ចិត្ត​និង​មានរឿង​រាវ​មិនល្អ​ចូល​ច្រើន គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់ដែរ​គប្បី​មាន ការខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតមានឡើង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការប្រយ័ត្នប្រយែង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់ ហើយ​កើត​តែ​បញ្ហា​មិនចេះចប់​មិនចេះហើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់ ទំនាក់ទំនង​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវ មានការ​រីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី ឬ​បើក​ធ្វើ ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។ ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់ និង​មានជោគ មានជ័យ​គ្រាន់​គាប់ប្រសើរ​។​បើ​មានការ​ប្រកបការងារ​លោកអ្នក​អាច​ជួប​ព្យុះភ្លៀង​បន្តិចបន្តួច​យាយី​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺមាន​បញ្ហា​ចូល​យាយី​ច្រើន​។ ចំណែក អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ក្រុមមនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿន លឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏ត្រូវ បាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំវក


​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ជឿនលឿន​ទៅមុខ សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។ ការរស់នៅ​ជួប​នូវ​បញ្ហា​ចម្រូង​ម្រា​ស ខ្លះៗ​យាយី​ប៉ុន្តែ​យ៉ាងណា​ក៏​មិនមាន​អ្វី​កើតឡើង​ធំដុំ​គួរកត់សម្គាល់​ប៉ុន្មាន​ទេ​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​កា​រ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​មានការ​កក់ក្តៅ​និង​យកចិត្តទុកដាក់​គ្នា​ដូច​សព្វមួយដង​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ នៅ​គ្រា​ខាងមុខ​។ ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ​ទទួលរង ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង រ៉ាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥត ឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​រះ​ខ្ពស់​ពី​ទិសខាងកើត​ភ្លឺ​យ៉ាង​ចិញ្ចាចចិញ្ចែង​ដូច្នេះហើយ​ដំណើរ ជីវិត​មានជោគ​ជ័យ​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់ រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។

​រីឯ​បញ្ហា​គូស្នេហ៍​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម គួរសម​ផង​។​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​មាន​ភាព​ស្រស់ស្រាយ​។​សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម​ហើយ​ភាព​សុខដុម​ក៏​កើតមាន ច្រើន​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​បើ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​សម្រេច​សម​ដូច​ប្រកប​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ