ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ តារាសម្តែងនាង កេរ៉ា ណៃលី (Keira Knightley) កំពុងពិចារណាលើការរក្សាសិទ្ធិមុខរបស់នាង។
តារាសម្តែងក្នុងរឿងចោរសមុទ្រការ៉ាអ៊ីប( Pirates of the Caribbean )មានការព្រួយបារម្ភអំពីការងើបឡើងនៃបញ្ញាសិប្បនិម្មិត (AI) ហើយគិតថា នាងត្រូវតែចាត់វិធានការដើម្បីការពាររូបរាងរបស់នាងនាពេលអនាគត។
នាងបានប្រាប់កាសែត Daily Telegraph ថា “នៅពេលនេះសម្រាប់តារាសម្តែង ការព្រួយបារម្ភគឺអំពីសំឡេង ហើយពួកគេកំពុងព្យាយាមការពារឧស្សាហកម្មសំឡេង។ ខ្ញុំមិនដឹងថារឿងនោះវានៅកន្លែងណាទេ ប៉ុន្តែខ្ញុំដឹងថាវាកំពុងស្ថិតក្នុងការចរចា។ ប៉ុន្តែខ្ញុំគិតថាអ្នកនិយាយត្រូវ ជំហានបន្ទាប់គឺត្រូវរក្សាសិទ្ធិផ្ទៃមុខរបស់ខ្ញុំ”។
“AI មានសក្តានុពលក្នុងការក្លាយជាមហន្តរាយ។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនឹងចូលមកគ្រប់គ្រងវា”៕
នាង កេរ៉ា ណៃលី