ទារក​ក្បាល ២ អាយុ​ថ្លៃ​នៅរស់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ

1010
ចែករម្លែក

​ទារក​ជនជាតិ​ស៊ី​រី ម្នាក់​ដែល​កើតមក​មាន​ក្បាល​ពីរ​ខុសគេ​យ៉ាង​ចម្លែក អាយុ​ថ្លៃ​នៅរស់​ស្ទើរ​មិនគួរ ឱ្យ​ជឿ បន្ទាប់ពី​ការវះកាត់​ផ្តាច់​ក្បាល​មួយ​ចេញ​ទទួលបាន​ជោគជ័យ​។​

​ទារក​ឈ្មោះ អាប់​ឌុល​ឡា​ទី​ហ្វ សេ​ក្រាក (Abdullatif Shekrak) ខាងលើនេះ​បានគេច​ផុតពី​ចង្កូម មច្ចុរាជ ក្រោយពី​ការវះកាត់​ដ៏​ប្រថុយប្រថាន​ទទួលបាន​ជោគជ័យ​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ដុំ​សាច់​ដែលមាន​ទម្រង់​ដូច​ក្បាល​និង​ដែល​ត្រូវបាន​កាត់ចេញ នេះ​មាន​ទម្ងន់​មួយ​គីឡូក្រាម​។ ការវះកាត់​ដ៏​គ្រោះថ្នាក់​នេះ​ធ្វើឡើង នៅពេល​ទារក​នេះ​កើត​បាន ៣ ថ្ងៃ​។

​អ្នកជំនាញ​អះអាងថា ករណី​ទារក​ក្បាល​ពីរបែប​នេះ​កើត​ឡើងលើ​ទារក​ម្នាក់​ក្នុងចំណោម​រាល់ ១២.០០០ កំណើត​ទារក​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម