ព្រះមហាក្សត្រ​​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​សាស្ដ្រាចារ្យ Pierre-André Lablaude

956
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ ព្រះ​ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​សាស្ដ្រាចារ្យ Pierre-André Lablaude អ្នកជំនាញការ​អាដហុក (Ad hoc) ផ្នែក​អភិរក្ស នៃ​គណៈកម្មការ​ស៊ី​អាយ​ស៊ី​-​អង្គរ ដែល​បានទទួល​មរណភាព នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ នាទី​ក្រុងប៉ារីស ដោយ​ជំងឺ​គាំងបេះដូង​។

​ក្នុង​ព្រះរាជសារ​ដែល​បាន​ផ្ញើ​ទៅ​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ការសោកស្ដាយ ចំពោះ​ការបាត់បង់​លោក​សាស្ដ្រាចារ្យ ដែល​បាន​បំពេញបេសកកម្ម​អន្ដរជាតិ​ដ៏​វិសេសវិសាល ចាប់តាំងពី​រមណីយដ្ឋាន​អង្គរ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ ១៩៩២​។​

​ជាមួយគ្នានេះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​នូវ​មេដាយ​សហ​មេត្រី ថ្នាក់​មហា​សេរី​វ​ឌ្ឍ ដល់​សព​របស់លោក​សាស្ដ្រាចារ្យ Pierre-André Lablaude​ដើម្បីឱ្យ​ស័ក្ដិសម​ចំពោះ​ការលះបង់​របស់លោក​សាស្ដ្រាចារ្យ ក្នុង​ការងារ​ជាច្រើន​ដើម្បី​បុព្វហេតុ​រមណីយដ្ឋាន​អង្គរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម