ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ កញ្ញា ២០២៣ លោក រ៉ន សោភ័ណ្ឌ អភិបាលរងស្រុកជលគីរី និងជាតំណាងលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី បាននាំយកអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជលគីរី ចែកជូន គ្រួសារក្រីក្រ ដែលជួបការការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងមួយគ្រួសារ ទៀត ដែលជាជនពិការភាព កំពុងជួបការលំបាក ក្នុងពេលនេះ ជារដូវវស្សា ហើយទឹក ទន្លេ ក៏កំពុងមានការហក់ឡើង ។
លោក រ៉ន សោភ័ណ្ឌ បានបញ្ជាក់ថាៈ គ្រួសារក្រីក្រដែលជួបការខ្វះខាតទាំងបួនគ្រួសារ រស់នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ចំណែក អំណោយដែលផ្ដល់ជូនគ្រួសារទាំងនោះ ដោយមួយគ្រួសាៗ ទទួលបានអង្ករ ៣០ គីឡូ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខមួយយួរ រួមនឹងថវិកាមួយចំនួន ៕ V / N