​ក្រសួងមហាផ្ទៃ​បានប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ​បើ​មាន​ករណី​បាត់​ក្មេង​

2393
ចែករម្លែក

​(​ភ្នំពេញ​)៖​នាយកដ្ឋាន​កណ្ដាល​សន្ដិ​សុខ ក្រសួងមហាផ្ទៃ បានប្រកាស លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បានដឹង​រឿង ឬក៏​ជនរងគ្រោះ​ជា​មាតាបិតា អាណាព្យាបាល​ផ្ទាល់ ក្នុងករណី​បាត់​ក្មេង សូម​រាយការណ៍​ជាបន្ទាន់ ទៅ​លេខ​ទូរស័ព្ទ​របស់​នាយកដ្ឋាន គឺ 031 201 2345 , 031 601 2345​។​

​ការប្រកាស​លេខ​ទូរស័ព្ទ​នេះ ធ្វើឡើង​បន្ទាប់​ពីមួយ​រយៈពេល​ចុងក្រោយ​នេះ មាន​ព័ត៌មាន​ចុះផ្សាយ ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​កបាន​ចែកចាយ​បន្ដ​គ្នា អំពី​ករណី​បាត់​ក្មេង​ជា​ញឹកញាប់ ដោយ​ខ្លះ​បាត់​នៅតាម​សាលារៀន ឬ​តាម​ទីសាធារណៈ​ផ្សេងៗ ដែល​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​ក្មេងៗ​បាន​អះអាងថា ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់​យកទៅ​។​

​ដើម្បី​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ស្វែងរក​ក្រុម​ជនអនាមិក​នោះ មក​ផ្តន្ទាទោស​តាមច្បាប់ សូម​ឪពុកម្ដាយ អាណាព្យាបាល ដែល​ជួប​បញ្ហា​នេះ​ត្រូវ​រាយការណ៍ ជាបន្ទាន់​ភ្លាមៗ​តាម​ខ្សែ​ទូរស័ព្ទ ដូច​ប្រកាស​នៅ​ខាងលើនេះ​៕S/​ដោយ​៖​សហការី​

​ក្រសួងមហាផ្ទៃ​បានប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​២​ខ្សែ​បើ​មាន​ករណី​បាត់​ក្មេង​
(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម