ស្ដ្រី​អាយុ​៦០​ប្លាយ មិន​កាន់​ធម៌ បែរ​កាន់​គ្រឿង​ញឿ​ន ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

1134
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ សហការ​ជាមួយ​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ នៅ​ចំណុច​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនសង្ស័យ​មានឈ្មោះ នុប សឿន ភេទ​ស្រី អាយុ ៦១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿ​ញៀន​។

​ករណី​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​ការ​ពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ កម្លាំង​សមត្ថកិច្ច បានធ្វើការ​ឆែកឆេរ​ដ​ក​ហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន ៣​កញ្ចប់​ធំ ស្មើនឹង ២៥៨,៥៦​ក្រាម​, ទូរស័ព្ទដៃ ០១​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម