ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណ​យ​ធី​ត​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ យើ​រី មីណា ក្នុង​ទឹកប្រាក់​៣៥​លាន​ផោន​

997
ចែករម្លែក

​យើ​រី មីណា (Yerry Mina) ខ្សែការពារ​របស់​ក្លឹប​បា​សេ​ឡូ​ណា​នៅពេលនេះ​គឺជា​គោលដៅ​ផ្ទេរ ចម្បង របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​ខកខាន​មិន​ផ្ទេរ​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ។ ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ទំនងជា​ចង់​សម្រេច​កិច្ចព្រមព្រៀង យើ​រី មីណា ក្នុងតម្លៃ​៣៥​លាន​ផោន​។​
​ ​
​ក្លឹប Everton និង​ក្លឹប Wolves សុទ្ធតែ​ចង់បាន មីណា ប៉ុន្តែ​កីឡាករ​រូបនេះ​ចង់​ផ្ទេរ​ទៅលេង​នៅ ពហុកីឡាដ្ឋាន Old Trafford ។​

​នៅពេលនេះ យូ​ណាយ​ធី​ត​បាន​បញ្ជូន​ប្រធាន​ក្រុម​ចរចា​ទៅ​អេ​ស្ប៉ា​ញ ដើម្បី​ព្យាយាម​នាំយក មីណា មុន​រដូវ​កាល​ទិញដូរ​កីឡាករ​បិទទ្វារ​។​
​ ​
​លោក ម៉ាត់ ចាច់ (Matt Judge) ប្រធាន​ក្រុម​ចរចា​របស់​យូ​ណាយ​ធី​ត​បានចេញ​ដំណើរ​ទៅ ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង បន្ទាប់ពី​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប្រកាសថា លោក​ត្រូវការ​កីឡាករ​ថ្មី​បន្ថែម​។
​ ​
​យូ​ណាយ​ធី​ត​ត្រៀម​សម្រេច​កិច្ចព្រមព្រៀង​៦៥​លាន​ផោន ដើម្បី​នាំយក​កីឡាករ ម៉ា​ក្វា​យ​អ័​រ ប៉ុន្តែ​ក្លឹប Leicester ប្តេជ្ញាចិត្ត​ថា កីឡាករ​រូបនេះ​មិនមែន​សម្រាប់​លក់​ទេ​។ នៅពេលនេះ ក្លឹប Leicester សង្ឃឹមថា នឹង​ចងជើង ម៉ា​ក្វា​យ​អ័​រ ជាមួយ​កិច្ចសន្យា​លេង​៤​ឆ្នាំ​ទៀត ជាមួយ​ប្រាក់ ឈ្នួល​១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ យើ​រី មីណា (Yerry Mina)

ទីតាំងផ្សាយពាណិជ្ជកម្ម