ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លក្ខណៈ​ពិសេស​មួយ​ក្នុងចំណោម​មុខងារ​ថ្មីៗ​ដែល​បាន​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ Apple ដែល​រំពឹង​ទុក​យ៉ាង​ខ្លាំង​នៅ​ថ្ងៃទី ១២ ខែ​កញ្ញា គឺ​ជួយ​អ្នកប្រើប្រាស់​នាំ​ផ្លូវ​ពួកគេ​ទៅកាន់​អ្នកប្រើប្រាស់​ផ្សេង​ទៀត​ដែល​បាន​ចែករំលែក​ទីតាំង​របស់​ពួកគេ​។​

​ការឆ្លើយតប​ទៅនឹង​លក្ខណៈ​ពិសេស​នេះ​មាន​ភាព​វិជ្ជមាន​យ៉ាង​ទូលំទូលាយ បើទោះបីជា​មាន​អ្នកខ្លះ​មើលឃើញថា​វា “​គួរតែ​ចេញមក​យូរណាស់​មកហើយ​”​។​

​ព្រឹត្តិការណ៍​នេះ​បានដាក់​បង្ហាញ​នាឡិកា Apple Watch Series 9 នាឡិកា Apple Watch Ultra 2 ទូរស័ព្ទ iPhone 15 និង iPhone 15 Pro ។​

​ឧបករណ៍​ទាំង​បួន​នេះ​នឹង​ត្រូវ​បំពេញ​យ៉ាង​ពេញលេញ​ជាមួយនឹង “​បន្ទះ​ឈីប Ultra wideband chip” ថ្មី​ដែល “​បើក​វិធី​ថ្មី​ទាំង​ស្រុង​ក្នុង​ការប្រើប្រាស់​ការស្វែងរក​ទីតាំង​ជាក់លាក់​”​។​

​ឥឡូវនេះ អ្នក​អាច​នាំ​ផ្លូវ​ខ្លួន​អ្នក​ទៅ​កាន់​មិត្តភក្តិ​ឬ​សមាជិក​គ្រួសារ​ដែល​បាន​ចែករំលែក​ទីតាំង​របស់​ពួកគេ​ជាមួយ​អ្នក​នៅលើ​ឧបករណ៍​ដែល​ស្រដៀង​គ្នា ហើយ​អ្នក​អាច​ដើរ​តាម​សញ្ញា​ព្រួញ​ទៅកាន់​ពួកគេ ដោយ​ទូរស័ព្ទ​ក៏​វា​ប្រាប់​អ្នក​ពី​ចម្ងាយ​ទៅកាន់​គោលដៅ​របស់​អ្នក​ដែរ​។​

​អ្នក​អត្ថាធិប្បាយ​ម្នាក់​នៅលើ X បាន​និយាយថា “​វា​ជា​ការរង់ចាំ​យូរ​មក​ហើយ ប៉ុន្តែ​ឥឡូវនេះ​ដោយហេតុ​ថា​ពួកគេ​កំពុង​ធ្វើ​មុខងារ​កែលម្អ​ថ្មី​បែបនេះ តើ​ពេល​ណា​ពួកវា​នឹង​ចេញ​មក​ឱ្យ​ប្រើ​? ខ្ញុំ​មាន​អារម្មណ៍​ថា​ឆាប់ៗ​នេះហើយ​”៕

iPhone 15 មាន​កម្មវិធី​នាំ​ផ្លូវ​អ្នក​ទៅកាន់​មនុស្ស​ដែល​ចែករំលែក​ទីតាំង​