មន្ត្រី​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី​ត្រូវ​កំផ្លៀង​ស្ត្រី​អង់គ្លេស​ដោយសារ​ខក​យន្តហោះ​

964
ចែករម្លែក

​វា​មិន​តែងតែ​ងាយស្រួល​ទេ​សម្រាប់​មន្ត្រី​អន្តោប្រវេសន៍​សព្វថ្ងៃ​។​មន្ត្រី​ម្នា​ក់នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Ngurah Rai នៃ​កោះ​បាលី ត្រូវបាន​ស្ត្រី​អង់គ្លេស​ម្នាក់​ទះកំផ្លៀង​​កាលពី​ថ្ងៃ​២៨​កក្កដា ដោយសារតែ​ផ្ទុះ​កំហឹង​ចំពោះ​កា​រខក​ជើងយន្តហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។

Auj-e Taqadda​ត្រូវបាន​ហាម​មិនអោយ​ឡើង​យន្តហោះ​មួយ នៅពេល​កំណត់ហេតុ​អន្តោប្រវេសន៍​បង្ហាញថា នាង​បាន​ស្នាក់នៅ​ហួស​កាលកំណត់​នៅក្នុង​ប្រទេស​ឥណ្ឌូ​​នេ​ស៊ី​ដល់​ទៅ​១៦០​ថ្ងៃ​។​ទិដ្ឋាការ​រយៈពេល​១​ខែ​របស់គាត់​បាន​ផុត​កាលពី​ថ្ងៃ​១៨​កុម្ភៈ​មកម្ល៉េះ​។​

​ក្រោយពី​ត្រូវបាន​គេ​ប្រាប់ថា​គាត់​ត្រូវ​ពិន័យ​ប្រាក់​៤.០០០​ដុល្លារ​អាមេរិក ចំពោះ​ការ​ស្នាក់នៅ​ហួស​កាលកំណត់ ស្ត្រី​នេះ​បាន​ផ្ទុះ​កំហឹង​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​បង្ហោះ​ព្រោងព្រាត Taqaddas​បាន​ឈ្លោះ​និង​ទះកំផ្លៀង​មន្ត្រី​អន្តោប្រវេសន៍​Ardyansyah​អាយុ​២៨​ឆ្នាំ ទោះជា​យ៉ាងណា​មន្ត្រី​វ័យក្មេង​​រូបនេះ​មិន​តបត​ទេ​។​

​នាង​បាន​ស្រែក​ដាក់​Ardyansyah​ថា​” អ្នកឯង​មិនមែន​បង់ប្រាក់​សំរាប់​ការ​ជិះ​យន្តហោះ​នេះ​ទេ​។​អ្នកឯង​…​ប្រាប់​ខ្ញុំ​អោយ​បង់ប្រាក់ ហេតុ​អី​មិន​ប្រាប់​ខ្ញុំ​អ្វីមួយ​ផ្សេង​”​។​

​ខណៈ​នាង​មិនអាច​កញ្ឆក់​លិខិតឆ្លងដែន​ពី​មន្ត្រី​នេះ Taqaddas​បាន​ទះកំផ្លៀង​។​ក្រោយមក​នាង​បាន​សំគាល់ថា សហការី​របស់​Ardyansyah​បាន​ថត​វីដេអូ​អំពី​ហេតុ​​ការណ៍​នេះ និង​បានទាមទារ​អោយ​បង្ហាញ​មុខមន្ត្រី​នេះ​ក្នុងកា​ម៉េ​រ៉ា​ផង​។​

​ប្រធាន​អន្តោប្រវេសន៍​ឥណ្ឌូនេស៊ី បាន​និយាយថា​” នាង​បាន​ទះកំផ្លៀង​មន្ត្រី​របស់គាត់ ដែលជា​ឆ្មាំ​ដ៏​គួរ​គោរព​ម្នាក់​។​នាង​វាយ​មន្ត្រី​អន្តោប្រវេសន៍ ដែល​មានន័យថា​វាយ​​តំណាង​ប្រទេស​។​ដូច្នេះ យើង​រាយការណ៍​ទៅ​ប៉ូលិស​”​។​

​នៅ​ទីបំផុត ស្ត្រី​នេះ​ត្រូវ​ប៉ូលិស​បាលី​ឃាត់ខ្លួន​៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម