ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ ថាកម្ពុជាស្វាគមន៍ចំពោះ ការនាំចូលបច្ចេកវិទ្យាថ្មីៗនិងទំនើបដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជានិងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែមអំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះសម្តេចធិបតីក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាតនិងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងនៅក្នុងឱកាសបានអនុញ្ញាតឱ្យលោក  វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនៅល្ងាចថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង  ប្រទេសចិន។

សម្ដេចធិបតីបានអរគុណចំពោះការអបអរសាទរនិងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជាជាពិសេសការកសាង ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំនិងអាចចាត់ទុកថាជាស្ថានីយគំរូមួយតាមរយៈការធានាបាននូវបរិស្ថានល្អ ។

សម្តេចធិបតីក៏បានបញ្ជាក់ដែរថាកម្ពុជាស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗនិងទំនើបដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជានិងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែ មអំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះសម្តេចធិបតីក៏បានលើកទឹកចិត្តក្រុម ហ៊ុន អភិវឌ្ឍប្រព័ន្ធថាមពលស្អាតនិងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម ។ សម្រាប់ការផ្តួចផ្តើមគំនិ តក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មីដើម្បីអភិវឌ្ឍវិស័យថាមពលស្អាតនេះ សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សានិងសហការជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ ។ ទនឹ្ទមនឹងនោះសម្តេច ធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនីនិង លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀតដើម្បីជំរុញដាក់ឱ្យអនុវត្តនាពេលខាងមុខ។

ចំណែកលោក វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សានិងការនាំយកនូវបច្ចេកទេសថ្មីៗហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គិសនីនេះទៅដល់យុវជនកម្ពុជាផងដែរ ។

មុននឹងបញ្ចប់សម្តេចធិបតីបានគូសបញ្ជាក់សារជាថ្មីនូវជំហរស្វាគមន៍និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាដែលស្របតាមតម្រូវការ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជានិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕