ដោយៈបាយន័/សៀមរាប៖ ព្រឹត្តិការណ៍ សមរាត្រី ដ៏អស្ចារ្យដែលកើត ឡើងតែពីរដងក្នុងមួយឆ្នាំ គឺ ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃ ប្រាសាទ អង្គរវត្ត នឹងកើតឡើងនៅចន្លោះពីថ្ងៃទី ២០-២៣ ខែកញ្ញាឆ្នាំ២០២៣ ខាងមុខ។
ប្រភពអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីតែងតែ កើត ឡើងពីរដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំងចាប់ពីចន្លោះថ្ងៃទី ២០ រហូតដល់ ថ្ងៃទី២៣ ខែមីនា និងរដូវវស្សាចាប់ពីចន្លោះថ្ងៃទី ២០ រហូតដល់ថ្ងៃ ទី២៣ ខែកញ្ញា។
សមរាត្រីជាពេលវេលាដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។ ពិសេស ជាង នេះទៅទៀត ជារៀងរាល់ឆ្នាំនៃព្រឹត្តិការណ៍សមរាត្រី តែងតែមាន បាតុភូតដ៏អស្ចារ្យមួយបានកើតឡើងនៅប្រាសាទអង្គរវត្ត នោះគឺ ព្រះអាទិត្យ រះចំកំពូលកណ្ដាលនៃប្រាសាទ។
ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំង ត្រូវបានអនុញ្ញាត ឱ្យចូល ទស្សនា ប្រាសាទ អង្គរវត្ត នាពេលព្រឹកព្រលឹមចាប់ពីម៉ោង ៥តទៅ៕សរន
(រូបថត ក្រសួងទេសចរណ៍)