ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ លោកអគ្គកុងស៊ុលនៃស្ថាន​អគ្គ​កុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មីប្រចាំខេត្តបាត់ដំបងនិងសហការី បានអញ្ជើញចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារ​ជាមួយអភិបាលខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តក្នុងដែនគ្រប់ដណ្តប់របស់ស្ថានអគ្គកុងស៊ុលមានដូចជា ខេត្តបាត់ដំបង, ពោធិសាត់,​ប៉ៃលិន, សៀមរាប និងខេត្តឧត្តរមានជ័យ។

ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យលោក ង្វៀន ថាញ់វ៉ាន់ អគ្គកុង​ស៊ុលវៀតណាមថ្មីប្រចាំខេត្តបាត់ដំបងរូបនេះ បានអញ្ជើញជួបសម្ដែង​ការគួរសម និងពិភាក្សាការងារជាមួយលោកអ៊ុំ  រាត្រី  អភិបាលខេត្ត នៅសាលប្រជុំ  កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ ។

ក្នុងជំនួបនេះទាំងម្ចាស់ផ្ទះនិងភ្ញៀវបានបញ្ជាក់ពីគោលបំណងនៃជំនួបនោះថា ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​និង​ពូនជ្រុំមិត្តភាព សាមគ្គីភាព ៕ សរន / N