ជែ​ន​នី​ហ្វើ អេ​នី​ស្តុ​ន មិន​យល់ថា ទាល់តែ​ក្លាយជា​ម្តាយ​គេ​ទើប​ចាត់ជា​ស្ត្រី​ពេញលក្ខណៈ​នោះទេ​

1125
ចែករម្លែក

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទស្សនា​វ​ដ្តី InStyle នាង ជែ​ន​នី​ហ្វើ អេ​នី​ស្តុ​ន បាន​និយាយ​ដោយស្មោះ​ត្រង់​អំពី​ការ​លែងលះ​របស់​នាង​ជាមួយនឹង​លោក ចា​ស្ទី​ន ថេ​រ៉ូ និង​បាន​ចែករំលែក​ឱ្យដឹងពី​របៀប​ដែល​ទំនាក់ទំនង​បរាជ័យ​របស់​នាង​បានធ្វើឱ្យ​មានការ​វិនិច្ឆ័យ​ពី​អ្នកដទៃ ដែល​ព្យាយាម​រកហេតុ​ផល​នៅ​ពីក្រោយ​ការ​លែងលះ​នេះ ដោយ​មួយ​ក្នុងចំណោម​ហេតុផល​នោះ​គឺថា នាង “​មិន​ព្រម​មានកូន​ព្រោះ​នាង​អាត្មានិយម និង ប្តេជ្ញា​តែ​ចំពោះ​អាជីព​របស់​នាង​”​។​

​អ្នក​ប្រហែលជា​នៅចាំ នាង គីម ចូ​ន មានបទពិសោធន៍​ស្រដៀង​គ្នា​នេះដែរ​។ នាង​ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ដោយ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់​ស្ទីល​រស់នៅ​របស់​នាង ដែល​តម្រូវឱ្យ​មានការ​ធ្វើដំណើរ​ជាប្រចាំ ហើយ​បាន​ប្រាប់ថា “​នាង​គួរតែមាន​ផ្ទៃពោះ​និង​ក្លាយជា​ស្ត្រី​ពិត​” ។ ពិតជា​អរគុណ​ណាស់ ស្វាមី​របស់​នាង​បាន​គាំទ្រ​នាង ដោយ​ឆ្លើយតប​ថា គាត់​មិន​យល់ថា “​មានកូន​ជា​វិធី​តែមួយគត់​ដើម្បី​វាស់វែង​អំពី​ស្ត្រី​ពិត​នោះទេ​” ហើយ​ថា​គាត់​មាន​មោទនភាព​ចំពោះ​នាង និង​ស្រឡាញ់​នាង ដែល​អាចធ្វើ​ការងារ​ក្នុង​ក្តី​សុបិន​របស់​នាង​។​

​ប៉ុន្ដែ​មិនមែន​បុរស​គ្រប់រូប​សុទ្ធតែ​ដូច លោក ជើ​រី​កូ រ៉ូ​សែ​ល នោះទេ​។ ស្វាមី​ភាគច្រើន​បាន​បង្ខំ​ភរិយា​របស់​ពួកគេ​ឱ្យ​ដើរតួនាទី​ជា​ម្តាយ​។ ហើយ​មនុស្ស​ភាគច្រើន​បាន​បន្ត​រស់នៅ​ជាមួយនឹង​ជីវិត​របស់​ពួកគេ​ដោយ​ជឿ​លើ​គំនិត​ដែលថា​ការធ្វើជា​ម្តាយ​គឺជា​តួនាទី​ដ៏​សំខាន់បំផុត​ដែល​ស្ត្រី​មាន​តាំងពី​កំណើត​។​

​ក្នុង​បទសម្ភាសន៍ នាង​អេ​នី​ស្តុ​ន និយាយថា នាង​មិន​យល់ថា ក្លាយជា​ម្តាយ​គេ​ទើប​សមជា​ស្ត្រី​នោះឡើយ​។ ហើយ​នាង​ក៏បាន​ចែករំលែក​ឱ្យដឹង​ផងដែរ​ថា​តើ​ស្ត្រី​ភាគច្រើន​រង​សម្ពាធ​ខ្លាំង​កម្រិតណា​ដើម្បី​ក្លាយជា​ម្តាយ​គេ ហើយ​ប្រសិនបើ​ពួកគេ​មិន​ក្លាយជា​ម្តាយ​គេ នោះ​ពួកគេ​នឹង​ត្រូវបាន​ចាត់ទុកជា​ទំនិញ​ខូច​៕ ដោយ៖ កញ្ញាដាលីស

នាង ជែ​ន​នី​ហ្វើ អេ​នី​ស្តុ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម