ការបរិភោគ​ត្រី​អាចជួយ​បុរស​បន្ថយ​លទ្ធភាព​កើត​ជំងឺ Alzheimer ៤០ ភាគរយ​

1679
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​មួយ​រកឃើញថា ការបរិភោគ​ត្រី​អាចធ្វើ​ឲ្យ​ថយចុះ​នូវ​ហានិភ័យ​ស្លាប់​ដោយសារ ជំងឺ Alzheimer ៣៨​ភាគរយ​, បន្ថយ​ហានិភ័យ​ឆ្លង​ជំងឺថ្លើម​រ៉ាំរ៉ៃ​របស់​បុរស ៣៧​ភាគរយ ។​

​ការស្រាវជ្រាវ​មុននេះ​បង្ហាញថា អាស៊ីត​ខ្លាញ់ Omega-3 ក្នុង​ត្រី​ជួយ​បន្ថយ​រលាក​, បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក និង​ជំងឺ​បេះដូង ប៉ុន្តែ​, ផលប្រយោជន៍​របស់ Omega-3 កើតឡើង បានតែ​ពេល​ត្រី​ត្រូវបាន​អាំង ឬ ស្ងោរ​, ចំពោះ​ត្រី​ចៀន បំពង នឹងធ្វើ​ឲ្យ​កើន​ហានិភ័យ ស្លាប់​ដោយសារ​ជំងឺ​បេះដូង ឬ​សួត​ចំពោះ​ស្ត្រី​ទៅវិញ ។ រឿងនេះ​ត្រូវបាន​ចាត់ទុកថា ដោយសារ ការចៀន​បង្ក​ការរីកចម្រើន​របស់​ព​ពួក​អាស៊ីត ខ្លាញ់​បំប្លែង​, ធ្វើ​ឲ្យ​កើន​បរិមាណ​កាឡូរី​ក្នុង​អាហារ ។​

​ក្មេង​ដែល​បរិភោគ​ត្រី​ជាប្រចាំ​ក៏​កម្រ​ភ្ញាក់​នៅពេល​យប់​, អស់កម្លាំង​នៅពេល​ថ្ងៃ ។ អាស៊ីត​ខ្លាញ់ Omega-3 ក៏​ដើរតួនាទី​មួយ ក្នុង​ការផលិត​អ័រម៉ូន Melatonin, សម្រួល​ដំណេក និង​ភាពភ្លឺស្វាង ។​

​តាមរយៈ​ការស្រាវជ្រាវ​លើ​ក្មេង ៥៤១​នាក់ នៅ​ប្រទេស​ចិន​លទ្ធផល​បង្ហាញថា ក្មេង​បរិភោគ​ត្រី តែម្ដង ក្នុង​១​សប្ដាហ៍ ក៏មាន​ស​ន្ទ​ស្សន៍ IQ ខ្ពស់ជាង និង​គេង​ស្រួល​ជាង ។

​ក្នុងការ​ស្រាវជ្រាវ​មួយ​ផ្សេង ពួក​អ្នកវិទ្យាសាស្ត្រ​បាន​វិភាគ​របប​អាហារ​របស់​បុរស ២៤០.៧២៩​នាក់ និង​ស្ត្រី ១៨០-៥៨០​នាក់ ក្នុង​រយៈពេល ១៦​ឆ្នាំ ។ ក្នុងចំណោម​អ្នកចូលរួម មាន​បុរស ៥៤.២៣០​នាក់ និង​ស្ត្រី ៣០.៨៨២​នាក់ បាន​ស្លាប់ ក្នុងអំឡុងពេល​ស្រាវជ្រាវ ។ លទ្ធផល​ក៏​បង្ហាញថា បរុស​បរិភោគ​ត្រី​ច្រើន​បំផុត​ថយចុះ ១០​ភាគរយ​នូវ​ហានិភ័យ​ស្លាប់ ដោយ សារ​ជំងឺ​បេះដូង​, ៦​ភាគរយ ហានិភ័យ​មហារីក និង​២០​ភាគរយ ជំងឺ​សួត​ប្រៀប​នឹង​អ្នក​បរិភោគ តិច​បំផុត ៕ ប្រែ​សម្រួល​: រតនៈ

ទីតាំងផ្សាយពាណិជ្ជកម្ម