តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​បានបង្ហាញ​វត្តមាន​អបអរសាទរ​ក្លិប​កម្សាន្ត​ថោ​ន​

1652
ចែករម្លែក
  • 17
    Shares

(​ភ្នំពេញ​)៖ តារាចម្រៀង​ប្រុស ស្រី​ល្បីឈ្មោះ​ជាច្រើន​នាក់​បានបង្ហាញ វត្តមាន​ជាមួយនឹង​ការ បង្ហើរ​សំនៀង ពិ​រោះ​រណ្តំ និង​បទ​ញាក់​កន្ត្រាក់ អារម្មណ៍​អបអរសាទរ​ការប្រកាស បើក​ដំណើរការ រូបរាង​ថ្មី​របស់​ក្លិប កម្សាន្ត​ថោ​ន​របស់លោក​ករុណា ពេជ្រ កាលពី​រាត្រី​ថ្ងៃទី​២៤ ខែ​ក្កដា ឆ្នាំ ២០១៧ នៅ​ជិត​ដេ​អិន ។​
​ ​
​ក្រៅពី​តារាចម្រៀង​លំដាប់ ជួរមុខ​ដែលមាន​វត្តមាន​តារា​ប្រុស​ស្រី ល្បីឈ្មោះ​របស់​កម្ពុជា​ជាច្រើនរូប ចូលរួម​បង្ហាញ​វត្តមាន​ក្នុងឱកាស​នោះ មានដូចជា លោក ខេ​ម ,​អ្នកនាង​យក់ ថិ​ករ​ដ្ឋា​, លោក សុគន្ធ ថេ​រ៉ា​យុ ,​កញ្ញា រ៉ា​ប៊ី រួមទាំង​សិល្បករ DJ និង​ពិធីករ ប្រុស​ស្រី​ជាតិ និង​អន្តរជាតិ​ជាច្រើន ចូលរួម​ផងដែរ​។​
​ ​
​លោក ករុណា ពេជ្រ អ្នក​គ្រប់ គ្រង​នៅ​ក្លិប​ថោ​ន​បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ការគាំទ្រ​រយៈ ពេល​៧ ឆ្នាំកន្លងមក ឃើញថា​អតិថិជន​កាន់ តែ​ច្រើនឡើងៗ ដូច្នេះ​ដើម្បី​ដើរ​ឱ្យទាន់​សម័យកាល តាម​បច្ចេកវិជ្ជា​ដែល​ទំនើប ដូច្នេះ​ខាង​ក្លិប​ថោ​ន​បាន​សម្រេចចិត្ត ផ្អាក​រយៈពេល​៣​ខែ ដើម្បី​ជួសជុល កែលម្អ​ថ្មី​បំពាក់​ទៅដោយ​ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ភ្លេង​ដ៏​ទំនើប ជាពិសេស​ប្រព័ន្ធ អិ​ល​អ៊ី​ឌី (LED)​។​
​ ​
​លោក បន្តថា ក្រៅពី​ប្រព័ន្ធ បច្ចេកវិជ្ជា​ដ៏​ទំនើប​នេះ ក្លិប​ថោ​ន​ក៏មាន នូវ​ប្រភេទ​ស្រា​ក្រឡុក​ច្រើន​ប្រភេទ ដែលមាន​រស់ជាតិ​ឆ្ងាញ់ នឹងមាន​ការ បង្ហាញ​ពី​វិធីសាស្ត្រ និង​ក្បាច់​ក្រឡុក​ស្រា ថែម​ទៀតផង​។ នៅក្នុង​ថ្ងៃ​សម្ពោធ នេះដែរ ក្លិប​ថោ​ន បាន​នាំ DJ & MC ដ៏​ល្បីឈ្មោះ​មកពី​ប្រទេស​ថៃ ហើយ​ទៅ ថ្ងៃ​ខាងមុខ ក៏​នឹងមាន​នាំ​មកពី​ប្រទេស ផ្សេងៗ​ផងដែរ​។​
​ ​
​តារាចម្រៀង​ប្រុស​រូបនេះ​បន្ត ដែរ​ថា ចំណុច​ដែល​សំខាន់​នោះ​គឺ រយៈពេល​នៃ​ការបើក​១០​ថ្ងៃ​ដំបូង​របស់ ក្លិប​ថោ​ន នឹងធ្វើ​ការបញ្ចុះ​តម្លៃរ​ហូត ដល់​៣០​ភាគរយ​។ ក្លិប​ថោ​ន ចាប់ផ្តើម ពី​៩​ម៉ោង​៩​យប់ ដល់​ម៉ោ​៣​ទៀបភ្លឺ​។ ក្នុងនោះដែរ​ក៏មាន​ការប្រគំ​តន្ត្រី បទ Original Song ខ្មែរ​យើង និង​មាន​បទ បរទេស ថៃ ចិន អង់គ្លេស ជាដើម​។​
​ ​
​អ្នកគ្រប់គ្រង​ខាងលើ​បន្ថែមថា ក្រៅពី​ការរៀបចំ​ប្រព័ន្ធ​ភ្លេង និង ភ្លើង​ថ្មី​ហើយ ក្លិប​ថោ​ន​ក៏បាន យកចិត្ត​ទុក ដាក់​ខ្ពស់បំផុត​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព គឺ​យើង​មាន​ទ្វារ​នៅ​ខាងក្រោយ ដែល គេ​ហៅថា ទ្វារ​រំដោះ ហើយ​នៅ​ជុំវិញ ក្លិប​គឺ​យើង​អាច​ដើរ​បាន​ទាំងអស់ ក្រៅពី នោះ​ក៏មាន​នូវ​បំពង់​ពន្លត់ អគ្គិភ័យ​នៅ តាម​ផ្នែក​ផ្សេងៗ​នៃ​ក្លិប​ផងដែរ​។ ចំពោះ ប្រព័ន្ធ​ភ្លើង គឺ​ក្លិប​បានរៀបចំ​ទៅតាម បណ្តាញ​តែមួយ ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។​
​ ​
​ក្នុងនោះដែរ លោក ករុណា ពេជ្រ ក៏បាន​បដិសេធ​ទៅនឹង​តម្លៃ​នៃ ការរៀបចំ​ក្លិប​ថោ​ន​ថ្មី​ផងដែរ​ថា ចំពោះ ពាក្យ​អ្នកផ្សេង​គេ​និយាយ​ពី​ក្លិប​ថោ​ន ចំណាយ​ប្រមាណ​ជា​៧០​ម៉ឺន​ដុល្លារ​នោះ ព្រោះ​លោក ក៏​មិនដឹង​ដែរ នេះ​ជាការ ចំណាយ​របស់​ថៅកែ ហើយ​ម្យ៉ាងទៀត ប្រហែលជា​ការមើលឃើញ ពី​ឧបករណ៍ ទំនើប​នៅក្នុង​ក្លិប ទើប​គេ​គិតបែបនេះ ៕ ដោយៈ​សាវ​រក្ស​

​លោក ករុណា ពេជ្រ អ្នកគ្រប់គ្រង​នៅ​ក្លិប​ថោ​ន​ក្នុង​ថ្ងៃ​សម្ពោធ នៅ​ក្លិប​ថោ​ន​ក្នុង​ថ្ងៃ​សម្ពោធ ជាមួយនឹង​ឧបករណ៍​ទំនើប និង​ទាន់សម័យ​
​តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​រាប់សិប​នាក់​បានបង្ហាញ​វត្តមាន​អបអរសាទរ​ក្លឹប​កម្សាន្ត​ថោ​ន​បើក​ដំណើរការ​រូបរាង​ថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម