ដោយ៖តារារិទ្ធ/ភ្នំពេញ៖ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ដើម្បី បំភ្លឺពាក់ព័ន្ធមានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថាខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួងនិងស្ថាប័ននានាដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈតួនាទីរបស់ខ្លួនដើម្បីសុំឱ្យអាជ្ញាធរដែលនៅតាមកន្លែងទាំងនោះសហការក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ ខ្លួន ។

សេចក្តីជូនដំណឹងបានសរសេរថា៖«ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជម្រាបជូនដល់ថ្នាក់ដឹក នាំគ្រប់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថាខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួ ងនិងស្ថាប័ននានាដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈតួនាទីរបស់ ខ្លួនដើម្បីសុំឱ្យអាជ្ញាធរដែលនៅតាមកន្លែងទាំងនោះសហការក្នុងគោលបំណ ងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន»។

ខុទ្ទកាល័យសម្តេចមហាបវរធិបតីបន្តថា៖«នៅក្នុងសកម្មភាពនេះជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្ សត្រជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តីសូមជូនដំណឹងនេះដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រម ទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយនិងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការ ចំពោះជនល្មើសនិងបក្សពួកតាមនីតិវិធីច្បាប់»៕