លោក ស សុខា សរសើរ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

1585
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោ​កស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា បាន​កោតសរសើរ​ចំពោះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ភាគច្រើន​បាន​ប្រើប្រាស់​ពាក្យពេចន៍ និង​កាយវិការ ប្រកបដោយ​ក្រមសីលធម៌​ល្អ សាក​សមជា​មន្ត្រីរាជកា​រ​ល្អ ក្នុងការ​បម្រើ​ឲ្យ​ប្រជា​ពល រដ្ឋ និង​ប្រទេសជាតិ​ទាំងមូល​។​

​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ស សុខា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា នេះ បានសរសេរថា “​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ នៅពេលដែល​បាន​ជួប បានឃើញ​ផ្ទាល់​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ភាគច្រើន​បាន​ប្រើប្រាស់​ពាក្យពេចន៍ និង​កាយវិការ ប្រកបដោយ​ក្រមសីលធម៌​ល្អ សាក សមជា​មន្ត្រីរាជការ​ល្អ ក្នុងការ​បម្រើ​ឲ្យ​ប្រជា​ពល រដ្ឋ និង​ប្រទេសជាតិ​ទាំងមូល ។ ជាក់ស្តែង​ណាស់ ព្រឹក​ម៉ិ​ញ​នេះ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​បរទេស ពេល នោះ ខ្ញុំ​បានឃើញ និង​ជួប​ផ្ទាល់​ប្អូនស្រី ឡាយ ផានី ដែលមាន​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ឯក ជា មន្ត្រី​ន​គន​របាល​អន្តោប្រវេសន៍​ផ្តល់​សេវាកម្ម ប្អូន ស្រី មាន​កាយវិការ និង​ពាក្យពេចន៍​ល្អ​សមរម្យ​រួសរាយ​រាក់ទាក់​ភ្ញៀវ​ទូទៅ គួរ​ឲ្យ​កោតសរសើរ និង​យក​គំរូ​តាម​ណាស់​។ ពេល​ដល់​វេន​ខ្ញុំ ក៏​ដូចគ្នា នាង​បំពេញការងារ​យ៉ាង​រហ័ស​រ​ហួន ដោយ​មិនបាន​គិតថា ស្គាល់ ឫ​មិន​ស្គាល់​ខ្ញុំ​អី​នោះទេ ពោលគឺ កាយវិការ​ប្អូន​រួសរាយ​រាក់ទាក់​។ នេះហើយ​ជា​អ្វីដែល​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​គ្រប់រូប​ចង់បាន​។ មន្ត្រី​ដ៏ទៃទៀត​ក៏​ប្រហែល​គ្នា ហើយ​ខ្ញុំ​ជឿជាក់ថា ក៏មាន​មន្ត្រី​បំរើការ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​នេះ​ជាច្រើនរូប​ទៀត ដែល​ល្អប្រសើរ​ដូច​ប្អូនស្រី គ្រាន់តែ​ខ្ញុំ​មិនបាន​ជួប​ផ្ទាល់​ប៉ុណ្ណោះ​។ ស្ដាយ​ដែរ ដែល​ខ្ញុំ​មិនអាច​ថតរូប​ច្រើន​បានមក​បង្ហាញជូន ដោយសារ​ជា​កន្លែង​ហាមឃាត់​”​។​

​ជាមួយគ្នានេះ លោ​កស សុខា បានស្នើ​សុំ​ឲ្យ​មន្ត្រី​ព្រលានយន្តហោះ​ទាំងអស់ ដែល​បានធ្វើ​ល្អ​ហើយ​សូម​បន្តធ្វើ​ល្អ​ទៀត ហើយ​សំរាប់​អ្នក​មិនទាន់​បានធ្វើ​ល្អ​ទេ សូម​កែប្រែ និង​ធ្វើ​ឲ្យ​បានល្អ ព្រោះនេះ​មិនមែន​ត្រឹមតែ​ជា​មុខមាត់​កម្ពុជា​យើង​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​មុខមាត់​លើ​ឆាក​អន្តរ ជាតិ​ផងដែរ ព្រោះ​ព្រលានយន្តហោះ​អន្តរជាតិ មាន​ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ឆ្លងកាត់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម