ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាការិនី ជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ជេសា នឹងបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះជាការប្រកួតដ៏សំខាន់មួយមុនពេលបន្ដដំណើរមកកម្ពុជាដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាដើមខែក្រោយនេះ។ សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាអាស៊ី ២ លើកចុងក្រោយនេះ គឺកម្ពុជាបានចូលរួម ប្រកួតកីឡាអាស៊ីលើកទី១៧ ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េដោយកម្ពុជាដណ្ដើមមេដាយមាស ១គ្រឿង លើកដំបូង ដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី។
ការប្រកួតកីឡាអាស៊ីលើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី កម្ពុជាបានបំបែកកំណត់ ត្រាថ្មីដោយឈ្នះមេដាយមាស២គ្រឿងនិងសំរឹទ្ធ១គ្រឿងដោយមេដាយ៣គ្រឿងនេះដណ្តើមបានដោយកីឡាការិនីជឺជិតស៊ូកូនកាត់ខ្មែរអាមេរិកខាន់ជេសាមេដាយមាស១និងកីឡាករម៉ូតូទឹក សាលី អ៊ូមើត មេដាយមាស ១ និងសំរឹទ្ធ១។
សូមបញ្ចាក់ថាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាការិនី ខាន់ ជេសា ដណ្ដើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង៕/r