​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VnExpress) ៖ ស្លាក​លេខ​រថយន្ត 51K-888.88 ត្រូវ​បាន​លក់​ក្នុងតម្លៃ ៣២,៣៤ ពាន់​លាន​ដុង (១,៣៣ លាន​ដុល្លារ​អាម៉េរិក​) ក្នុង​ការដេញថ្លៃ​តាម​អន​ឡាញ​កាលពី​ថ្ងៃ​សុក្រ​។​

​ការដេញថ្លៃ​បាន​អញ្ជើញ​អ្នក​ទិញ​ឱ្យ​ដេញថ្លៃ​សម្រាប់​ស្លាក​លេខ​ចំនួន ១១ ដោយ​លេខ​ការ៉េ​ត្រូវគេ​ចាត់ទុក​ជា​ទូទៅ​ថា​ជា​លេខ “​ស្អាត​”​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​វៀតណាម​បានអនុញ្ញាត​ឱ្យ​ប្រជាជន​ដេញថ្លៃ​ស្លាក​លេខ​រថយន្ត​។​

​សម្រាប់​ពីរ​វគ្គ​ដំបូង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ស្លាក​លេខ​រថយន្ត​ចំនួន​ពីរ​បាន​រក​ឃើញ​ម្ចាស់​ហើយ ដោយ​ស្លាក​លេខ 19A-555.55 លក់​ក្នុងតម្លៃ ២,៦៩ ពាន់​លាន​ដុង និង​ស្លាក​លេខ 30K-555.55 លក់បាន ១៤,១២ ពាន់​លាន​ដុង​។​

​នៅ​ចុងបញ្ចប់​នៃ​វគ្គ​ពេល​រសៀល ស្លាក​លេខ 51K-888.888 ត្រូវ​បាន​លក់​ក្នុងតម្លៃ ៣២,៣៤ ពាន់​លាន​ដុង​។​

​អ្នកដេញថ្លៃ​ត្រូវ​បង់​ប្រាក់​ចំនួន ១០០.០០០ ដុង ដើម្បី​ចុះ​ឈ្មោះ និង បង់​ប្រាក់​តម្កល់​ចំនួន ៤០ លាន​ដុង ដើម្បី​ចូលរួម​ការដេញថ្លៃ​។​

​នៅពេល​ដែល​ការដេញថ្លៃ​បានបញ្ចប់ ប្រាក់​តម្កល់​នឹង​ប្រគល់ជូន​វិញ​។​

​អ្នកដេញថ្លៃ​អាច​ជ្រើសរើស​ស្លាក​លេខ​តាម​មូលដ្ឋាន​ណាមួយ​ក៏បាន ហើយ​ដេញថ្លៃ​យក​ស្លាក​លេខ​ប៉ុន្មាន​ក៏​បាន តាមចិត្ត​៕
ស្លាក​លេខ 51K-888.888 ត្រូវ​បាន​លក់​ក្នុងតម្លៃ ៣២,៣៤ ពាន់​លាន​ដុង