ដោយៈភ្នំសន្ទុក/កំពង់ធំ៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះកម្លាំងអាវុធហត្ថស្នាក់ការB 06 ប្រចាំនៅ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយបានឆ្មក់ចាប់ការដឹកជញ្ជូន កូនត្រីឆ្តោចំនួនពីរ ម៉ឺនក្បាល និងត្រីរ៉ស់ជាងមួយម៉ឺនក្បាល។កូនត្រីទាំងនេះត្រូវបាន ប្រគល់ជូនទៅសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ បន្តចាត់ការតាមនីតិវិធី។
បើតាមប្រភពបានបញ្ជាក់ថា ការដឹកកូនត្រីទាំងអស់នេះគឺបានយកចេញពីផ្ទះ ជនជាតិវៀតណាម្នាក់ដែលស្នាក់នៅភូមិផាត់សណ្ដាយ ចែកចាយបន្តចិញ្ចឹមនៅ ភូមិប្រទាក់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។ សូមបញ្ជាក់បទល្មើសនេះកើតឡើងជាប្រចាំ។
លោក ឡុង វឿន មេស្នាក់ការB 06 បានឱ្យថា កម្លាំងជំនាញរបស់យើងបានសង្កេត និងតាមប្រមាញ់រាល់បទល្មើសនេសាទ និងធ្វើបង្ក្រាបជាបន្តបន្ទាប់ផងដែរ ៕សរន-pc