អ​.​ហ​. បង្ក្រាប​អ្នកលក់ និង​អ្នក​ជក់​គ្រឿងញៀន​បាន​៣​នាក់

1126
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដោយ​ទទួលបាន​បទបញ្ជា ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​នាំ​កំលាំង​ជំនាញ​បាន​ចុះបង្ក្រាប​អ្នកលក់​និង​អ្នក​ជក់​ញៀន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រោយ​ផ្ទះសំណាក់​សារ​ពេ​ជ្ំ ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​៤​កូន​ថង់ ស្មើ ០.៧០​ក្រាម​ស្រោម​កាំភ្លើង​ប្រា​ហា ចំនួន ១​គ្រាប់កាំភ្លើង​ប្រា​ហា ចំនួន ៥​គ្រាប់ ទូរស័ព្ទដៃ​ម៉ាក Seatel V8 ចំនួន ០១​គ្រឿង កូន​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន មួយចំនួន ។​

​មេបញ្ជាការរង​កងរាជអាវុធហត្ថ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង​បានអោយដឹងថា :​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន​:១- ឈ្មោះ អ៊ុង មុនិន្ទ ភេទ ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ២-​ឈ្មោះ ចៅ ប៊ុន​ថា ភេទ ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ និង​៣- ឈ្មោះ ចន្ថា វិ​ចិ្ឆ​កា ភេទ ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ជនសង្ស័យ​ឈ្មោះ អ៊ុង មុនិន្ទ បាន​សារភាពថា ខ្លួន​និង​ភរិយា​ឈ្មោះ សាំង កុសល​បាន​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​មួយរយៈ​មកនេះ ដោយ​ប្រពន្ធ ជា​អ្នក​ទៅ​ទិញ​ម្តងៗ​ក្នុងតម្លៃ ពី ២០​ម៉ឺន​រៀល ទៅ ៣០​ម៉ឺន​រៀល ដើម្បី​យកមក​រំលែក​លក់រាយ​បន្ត​ចំណេញ​ក្បាលកាក់ ។ លុះដល់​ថ្ងៃទី​២ ខែសីហា ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ ចូលមក​ឃាត់ខ្លួន​តែម្តង ។ ចំណែក​ជនសង្ស័យ ចំនួន ២​នាក់​ផ្សេងទៀត ជា​ម៉ូយ​ប្រចាំ​ដែលជា​អ្នក​ជក់​គ្រឿងញៀន​នៅផ្ទះ អ៊ុង មុនិន្ទ តែប៉ុណ្ណោះ​។​

​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម