ភ្នំពេញ៖តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៣។ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានជំនួបជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី និងពិភាក្សាគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម ជាការកំណត់ទិសដៅសម្រាប់អនាគតនៃទំនាក់ទំនងកម្ពុជា-ចិន។សម្តេចធិបតី ក៏បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី លី ឈាង នាយករដ្ឋមន្ត្រីចិន និងជួបជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ន សភាតំណាងប្រជាជនចិន៕
សូមជូនខ្លឹមសារសេចក្តីប្រកាសព័ត៌មាន៖