ដោយៈ បូកគោ/កំពតៈ តំណាងរាស្ត្រមណ្ឌលកំពត និងជា ប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយមូលដ្ឋានស្រុកជុំគិរី បានរម្លឹកថាៈ គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយ ផលប្រយោជន៍ប្រជាជន ដើម្បីប្រជាជន និងនៅជាមួយប្រជាជន គ្រប់កាលៈទេសៈ។ មន្ត្រីជាសមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនកិច្ចខិតខំបំពេញ តួនាទីភារកិច្ច ក្នុងការបម្រើ ប្រជាពលរដ្ឋបន្ថែមទៀតនៅអាណត្តិទី៧ នេះ។
ថ្លែងក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្នាយអញ្ជិត ស្រុកជុំគិរី កាលពីព្រឹកថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ២០២៣ លោក នឹម ច័ន្ទតារា តំណាងរាស្ត្រ មណ្ឌលកំពត និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយ មូលដ្ឋានស្រុកជុំគិរី បានមានប្រសាសន៍ថាៈ តាមរយៈលទ្ធផល នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ប្រជាពលរដ្ឋ បានបង្ហាញការជឿទុកចិត្តចំពោះ គោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ ដោយឡែក នៅស្រុកជុំគិរី ប្រជាពលរដ្ឋ បានចូលរួម សាទរ និងត្រេកអរចំពោះ យន្តការដឹក នាំរបស់បក្ស និងរដ្ឋដែលធ្វើឱ្យមានកិច្ចអភិវឌ្ឍ គ្រប់មូលដ្ឋាន។
លោកប្រធានក្រុមការងារ បានបន្តថាៈ ស្រុកជុំគិរី ជាអតីតសមរ ភូមិសង្គ្រាមក្តៅចុងក្រោយ តែបច្ចុប្បន្ន បានក្លាយជាស្រុកមួយដែលមានការអភិវឌ្ឍ មិនចាញ់ស្រុកដទៃ ឡើយ។ ដូច្នេះ ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តខិត ខំអនុវត្តតួនាទី ភារកិច្ចរបស់ ខ្លួន ឱ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ព្រោះគណបក្សប្រជាជនកម្ពុជា តែងការពារ និងលើកស្ទួយ ផលប្រយោជន៍ប្រជាជនដើម្បីប្រជាជន និងនៅជាមួយប្រជា ជនគ្រប់កាលៈទេសៈ។
តាមរបាយការណ៍របស់ លោក ខៀវ រិទ្ធី ប្រធានក្រុមការងារថ្នាក់ ខេត្ត ចុះជួយឃុំស្នាយ អញ្ជិត បានបញ្ជាក់ថាៈ សមិទ្ធផលជាស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្នាយអញ្ជិត នេះ រួមមាន របងស្នាក់ការព័ទ្ធជុំវិញខ្លោងទ្វារ និងស្លាកគណបក្សឃុំ អគារ១ខ្នងទំហំ២០ ម៉ែត្រ គុណនឹង១២ម៉ែត្រ ដោយមានបន្ទប់ ធ្វើការចំនួន៣ និងបន្ទប់អនាម័យជាដើម។ សមិទ្ធផលទាំងនេះ បានប្រើប្រាស់ថវិកាចំនួន ៦៣.៥០០ ដុល្លារ ដែលបានមកពីការ ចូលរួមឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស និងសប្បុរសជននានា៕/V-PC