ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖កម្ពុជាក៏សូមសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុង ការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់និងវិស័យឯកជនពីគ្រប់ទិសទីដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្មដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក ។

សម្តេចធិបតីបានថ្លែងក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនា តែមួយ» នាទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៣ ។

សម្តេចធិបតីថ្លែថា៖«នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា,ខ្ញុំសូមគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគតាមរយៈការកាត់បន្ថយ ចំណាយធុរកិច្ចនិងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងឡូជីស្ទីកក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាពឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។កម្ពុជា ក៏សូមសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និង វិស័យឯកជនពីគ្រប់ទិសទីដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្មដែលអាចចូលរួម ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក» ។

សម្តេចមានជំនឿជឿជាក់ថាពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នេះនឹងប្រព្រឹត្តទៅ ប្រកបដោយលទ្ធផលជាផ្លែផ្កានិ ៕