ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនយុទ្ធជនពិការ និងអតីតយុទ្ធជនក្រីក្រ ចំនួន ១០០ គ្រួសារ ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក អម សុភាអភិបាលរងខេត្ត ព្រមទាំង សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រតិភូអមដំណើរ  និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ធាន

បើយោងតាមរបាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានបញ្ជាក់អំពីចំនួនអតីតយុទ្ធជនក្នុងខេត្ត កំពុងគ្រប់គ្រងមាន អតីតយុទ្ធជនសរុបចំនួន .៨១០ នាក់ ហើយចូលជាសមាជិក សមាគមអតីតយុទ្ធជន ចំនួន .៩១៣ នាក់ និវត្តជនចំនួន ៩១៨ នាក់ ជនបាត់បង់សមត្ថភាពការងារ ចំនួន ៤៤ នាក់ ជនពិការ ចំនួន ៩៤៦ នាក់គ្រួសារពលីចំនួន ៨៤៥ នាក់ គ្រួសារមរណៈ ចំនួន ១៦០នាក់

ចំពោះអំណោយចែកជូនបងប្អូនអតីតយុទ្ធជន ទាំង ១០០ គ្រួសារ ដោយ១គ្រសារ ទទូលបានអង្ករ ១បេ ត្រីខ ១យួរ សៀងផ្អែម ២គ.ឆៃប៉ូវផ្អែម ១គ.  ប៊ីចេង១កញ្ចប់ ប្រេងឆា ១ដប ភួយ ក្រមា សារុង កាបូប និងថ្នាំពេទ្យ ១កាបូប សាប៊ូដុសខ្លួន ២ដុំ ម៉ាស់កូនក្មេង ៥ប្រអប់ ទឹកសុទ្ធ ១ដប នំប៉័ងទំពាំងបាយជូ ១ដុំ និងថវិកាចំនួន ១០មុឺនរៀល /V-PC