ដោយ: បញ្ញាសាស្រ្ត / ភ្នំពេញ: ទោះបីមានមុខជំនួញច្រេីន ក្នុងដៃក្តីតែតារាស្រីពូកែ ខាងរកស៊ីគង់ ច័ន្ទស្រីមុំ និងស្វាមី នៅតែចង់បង្កេីតជំនួញបន្ថែមទៀត។ ជាក់ស្តែង ថ្មីៗនេះ គង់ ច័ន្ទស្រីមុំ ទេីបតែសម្ពោធហាងតែគុជថ្មី ដែលមានឈ្មោះថា Momo Colatea សាខាបឹងស្នោ ជាលេីកដំបូង និងបន្តជាច្រេីនសាខាទៀត នាពេលខាងមុខ។
បេីតាមការអោយដឹង ពីតារាស្រីរូបនេះ បានបញ្ជាក់ថាៈ នេះជាតែគុជដំបូង ដែលនាង បានបង្កេីតរស់ជាតិ ដោយខ្លួនឯង Momo Collatea គឺជាតែគុជដំបូងគេបង្អស់ ដែលមានសារជាតិ Collagen ចម្រាញ់ចេញពីខ្លាញ់ត្រីសុទ្ធ 100% ញ៉ាំបានគ្រប់វ័យ ធានាជូនទៅដល់រសជាតិ ញ៉ាំបានទាំងឆ្ងាញ់ ញ៉ាំបានទាំងស្អា ក្នុងឱកាសដ៏វិសេសវិសាលនេះ គង់ ច័ន្ទស្រីមុំ ក៏បានថ្លែងអំណរគុណចំពោះដៃគូរអាជីវកម្ម លោកស្រី ស៊ិន មួយគៀង ដែលបានផ្ដល់ទំនុកចិត្ត និងជឿជាក់មកលើ franchise របស់នាង ហើយសង្ឃឹមថា ការជាវនូវ franchise បន្តនេះ នឹងធ្វើឲ្យអាជីវកម្មរបស់គាត់ ទទួលបានជោគជ័យ មានភាពរលូនទៅមុខ និងមានការគាំទ្របន្ថែមទៀត ពីអតិថិជន ផងដែរ ក្នុងនាមខ្ញុំជាម្ចាស់ franchiseពិតជាថ្លែងអំណរគុណ យ៉ាងខ្លាំង ចំពោះ ការចាប់ផ្តើមមួយនេះហើយពួក យើងនឹងខិតខំ ពង្រឹង និងពង្រីកនូវវិសាលភាព ឱ្យកាន់តែធំទូលាយ ជាងនេះ ផងដែរ។ ជាចុងក្រោយនេះ នាងខ្ញុំសូមជូនពរ ដល់ដៃគូរអាជីវកម្ម ថ្មីមួយនេះ ទទួលបានជោគជ័យ និងរីកចម្រើនទាំងអស់គ្នា ៕/V-PC