រឿង​ចម្លែក ! កម្មការិនី​ជាច្រើន​នាក់​ដួលសន្លប់ ព្រោះ​ឃើញ​កម្មការិនី​ម្នាក់ មាន​បារមី​ចូល​សន្ធិ​ត​ដើរ​ចង្អុលមុខ​គេ​គ្រប់គ្នា​

1019
ចែករម្លែក

​ដោយ​ : ​ឆាយា​នាថ​/ ​កំពង់ស្ពឺ​ ៖ ​កម្មការិនី​ជាច្រើន​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់ ក្រោយ​ឃើញ​កម្មការិនី​ម្នាក់ មាន​បារមី​ចូល​សន្ធិ​ត​ដើរ​ចង្អុលមុខ​គេ​គ្រប់គ្នា ។ ​ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​០៣ ខែសីហា ក្នុង​រោងចក្រ “​សា​ព្រី​ណា​” ស្ថិតនៅ​ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

​របាយការណ៍​របស់លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បង្ហាញថា មូល​ហេតុដែល​នាំឱ្យមាន​បញ្ហា​នេះ គឺ​ដោយសារ កម្មការិនី​ម្នាក់​ឈ្មោះ គង់ ស្រី​វិ​ន នៅ​ផ្នែក​ពិនិត្យ​ក្រុម​២ នៃ​អគារ​១ មាន​អាក្កា​រៈ បារមី​សន្ធិ​ត ព្រមទាំង​បាន​ដើរ​ចង្អុលមុខ​អ្នក​រួម​ការងារ និង​ស្រែក​ខ្លាំងៗ ដោយ​ភាសា​ស្តាប់​មិនសូវ​បាន ធ្វើឱ្យ​ពួកគាត់​ភ័យខ្លាច​ហើយក៏​បាន​ទន់​ដៃជើង សន្លប់​ជា​បន្តបន្ទាប់​ទៅ​។

​លោក ចឹក បូ​រិ​ន បាន​បន្ថែមថា តាមរយៈ​ការសាកសួរ​ព័​ត៌​ពី​អ្នក​រួម​ក្រុមកម្មករ ឱ្យដឹងថា កម្មការិនី​រូបនេះ មួយរយៈ​ចុងក្រោយ​នេះ ក្នុង​មួយខែ មាន​អាកា​រៈ​បែបនេះ មួយដង​ទៅ​ពីរដង ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន ចាត់ចែង​ដោះស្រាយ​យក​គា​ត់ទៅ​ពេទ្យ​ភ្លាមៗ ទើប​មិន​មានការ​ផ្អើល​ដូច​ពេលនេះ​។​ ​យ៉ាងណាមិញ រហូតមកដល់​ពេលនេះ​ពោល​នៅ​រសៀល​ថ្ងៃទី​០៣ ខែសីហា កម្មការិនី បាន​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ​ហើយ មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​។

​ដោយឡែក​ចំពោះ​កម្មការិនី រងគ្រោះ បាន​បញ្ជូនទៅ​សម្រាក​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត​មាន២១​នាក់ ធូរស្រាល​និង​សម្ភព​ព្យាបាល​ថ្នល់ទទឹង​៨​នាក់​ធូរស្រាល​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម