រថយន្ដ​ស្រា​បៀរ​កម្ពុជា​ក្រឡាប់​លើផ្លូវ​ជាតិ​លេខ​៦៨ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

819
ចែករម្លែក

ដោយ : បាយ័ន / ​ឧ​ត្ត​រ​មានជ័យ​ ៖ រថយន្ដ​ចែកចាយ​ស្រា​បៀរ​មួយគ្រឿង បាន​ក្រឡាប់​ដេក​នៅ​កណ្ដាលផ្លូវ ខ្ចាយ​ស្រា​បៀរ​ពាសពេញ​ផ្លូវ​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​វេ​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​គីឡូ​ម៉ែត​លេខ​៨៧​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​ស្លែង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។​

សមត្ថកិច្ច​បានឲ្យដឹង​ថា អ្នកបើកបរ​មានឈ្មោះ ពើត ពាន់ ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួស​ឃុំ​ស្រុក​អន្លង់វែង​​បើកបរ​រថយន្ដ​ដឹក​ស្រា​បៀរ​កម្ពុជា​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សរ​ពាក់​ស្លាក​លេខ​pp3D,០១០៣ ។​
​ដោយ​រួម​ដំណើ​មាន​គ្នា​ចំនួន​៣​នាក់ តែ​សំណាងល្អ​ដែល មិន​បង្ករ​អោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​រឺក៏​រងរបួស​នោះទេ​។​

សមត្ថកិច្ច​បាន​បន្តថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាលមកពី​មូលហេតុ​បែក​កង់​ក្រោយ​ខាងឆ្វេង ទើប​បណ្ដាលអោយ​រថយន្ដ​ដែល​កំពុងតែ​ផ្ទុក​ស្រា​បៀរ​ធ្ងន់​ផង​នោះ​ទប់​លំ​និង​មិនបាន​ករ​ក្រឡាប់​ផ្ងា​ជើង​កណ្ដាលផ្លូវ​តែម្ដងទៅ ដោយ​មិនមាន​កង្ករ​អោ​មាន​គ្រោះថ្នាក់​ដល់​អ្នកដ៍ទៃ ធ្វើដំណើ​នៅតាម​ដងផ្លូវ​រឺ​ករ​នាក់​នៅក្នុង​រថយន្ដ​នោះឡើយ​ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម