គ​.​ជ​.​ប. បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ប្រមុខ​ដឹកនាំបក្សជួងមកលើ​មន្ត្រី​បោះឆ្នោត​

968
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុម​ប្រតិកម្ម​ព័​ត៌​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) បានបំភ្លឺចំពោះការលើក ឡើង​របស់លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អន្តរជាតិបារាំង( RFI) កាលពី​រាត្រី​ថ្ងៃទី​១ ខែសីហា។

ក្នុងបទសម្ភាសន៍នោះ​លោក​ខឹម វាសនា បាន​និយាយថា “​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​រួមគំនិត​ជាមួយ​អាជ្ញាធរ ធ្វើការ​គាបសង្កត់​ភ្នាក់ងារ​គណបក្សនយោបាយ ដែល​សង្កេតមើលការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នៅ​តា​ការិយាល័យ​”​។
គ.ជ.ប.ថា នេះ​ជាការ​ចោទប្រកាន់​គ្មាន​ភស្តុតាង ពីព្រោះថា រហូតមកដល់​ពេលនេះ គ​.​ជ​.​ប. មិន​បានទទួល​ពាក្យបណ្តឹង ឬ​ព័​ត៍​មាន​ណាមួយ​ទាក់​ង​ករណី​នេះឡើយ​។ គ​.​ជ​.​ប នឹង​ស្រាវ​ជ្រា​ប្រសិនបើ LDP មាន​ភស្តុតាង និង​មាន​ព័​ត៍​មាន​គ្រប់គ្រាន់​។

​សូម​អាន​សេចក្តីបំភ្លឺ​របស់​ក្រុម​ប្រតិកម្ម​ព័​ត៌មាន គ​.​ជ​.​ប ចំពោះ​ការចោទប្រកាន់​របស់លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៖​

ទីតាំងផ្សាយពាណិជ្ជកម្ម