ឆេះ​ផ្ទះ​ពីរ​ខ្នង​និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាង​មួយ​ម៉ឺន​ដុល្លា​រ

1111
ចែករម្លែក
  • 22
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ផ្ទះ​ចំនួន​ពីរ​ខ្នង​ធ្វើ​អំ​ឈើ​ប្រក់ស​ង្ក័​សី​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​និង​ខូចខាត​ទ្រព្យ​​សម្បត្តិ​ជាង​មួយ​ម៉ឺន​ដុល្លា​ប៉ុន្តែ​សំណាងល្អ​មិនមាន​របួស​មនុស្ស​ទេ​ហើយ​ប្រើប្រាស់​ទឹក​អស់បី​រថយន្ត​ទើប​រលត់ទៅវិញ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ទី​៣​ខែសីហា​ឆ្នាំ​២០១៨​នៅ​​ភូមិ​វត្ត​លៀប​សង្កាត់​ចម្ការ​សំ​​រោង​ក្រុង​បាត់ដំបង​។​

លោក​វរសេនីយ៍ឯក​គឹម ប៊ុនធឿន​នាយការិយាល័យ​បង្ការ​និង​ពន្លត់អគ្គិភ័យ​ខេត្ត​បាន​ឲ្យ​​ដឹងថា​ជនរងគ្រោះ​ទី​១​.ឈ្មោះ​វ៉ា កូ​លាប​​ភេទ​ស្រី​អាយុ​៦៣​ឆ្នាំ​មុខរបរ​លក់ដូរ​ជា​ផ្ទះ​ដែលឆេះដំបូងគេភ្លើង​។​ចំណែក​ទ្រព្យសម្បត្តិ​ដែល​ខូច​ខាត​មានផ្ទះ​មួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​១០​ម៉ែត្រ​សង់​អំពី​ឈើ ជញ្ជាំង​ក្តារ ដំបូល​ប្រក់ស​ង្ក័​សី ។សរុបការ​ខូច​ខាត​អស់​ទឹកប្រាក់​ប្រហែល​ប្រាំបី​ពាន់​ដុល្លារ​។​

ជនរងគ្រោះ​ទី​២​ឈ្មោះ​ធូ ជីក​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​មុខរបរ​លក់ដូរ​ឆ្លង​ពី​ផ្ទះ​ទី​១​។​​ខូចខាត​ទ្រព្យសម្បត្តិ​មានផ្ទះ​មួយ​ខ្នង​ទំហំ​៨ ម៉ែត្រ​គុណ​៩​ម៉ែត្រ​សង់​អំពី​ឈើ ជញ្ជាំង​ក្តារ ដំបូល​ប្រក់ស​ង្ក័​សី ។ខូចខាតសរុប​ជា​ទឹកប្រាក់​ប្រមាណ​ប្រាំបីពាន់​ដុល្លារ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម