ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវព្រមទាំងគណៈប្រតិភូអមដំណើរបានអញ្ជើញចាកចេញពី កម្ពុជានៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា និងបានធ្វើទស្សនកិច្ចផ្លូវការរយៈពេល៣ ថ្ងៃ (១៤ដល់ ១៦ ខែកញ្ញា )នៅទីក្រុងប៉េកាំងប្រទេស ចិន និង អញ្ជើញចូលរួមបើកពិព័រណ៍អាស៊ាន- ចិនលើកទី២០ ពីថ្ងៃទី ១៦-១៧ ខែកញ្ញាឆ្នាំ២០២៣នៅទីក្រុងណាននីងតំបន់ ស្វយ័តជនជាតិជាំងក្វាងស៊ី ។មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថា៖ទស្សនកិច្ចនេះឆ្លុះបញ្ចាំងការពិតគឺមិនមែនផ្ដោតទៅលើបញ្ហានយោបាយឬភូមិសាស្រ្តនយោបាយដូចដែលគេថានោះទេ ។ ហើយប្រទេសកម្ពុជាមិនមែនដូចជាគេលើកឡើងថាជាប្រទេសរណបចិននោះដែរ កម្ពុជាគឺជាប្រទេសឯករាជ្យ ។
ក្នុងការស្នាក់នៅទីក្រុងប៉េកាំងសម្តេចធិបតីបានអញ្ជើញជួបសម្តែងការគួរសមជាមួយលោកប្រធានាធបតីចិន លោក ស៊ី ជិនពីង ,លោក ចាវ ឡឺជី ប្រធា នសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីរវាងប្រទេសទាំងពីរ និង បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗរបស់ចិន ចំនួន ៤ ចូលជួបសំដែងការគួសម និង ពិភាក្សាការងារ ។ សម្តេចធិបតីក៏បានអញ្ជើញចូលរួមក្នុងពិធីសំ ណេះសំណាលនិងពិសាអាហារថ្ងៃត្រង់ជាមួយសហគ្រាសឧស្សាហកម្មនិងពា ណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងការស្នាក់នៅទីក្រុងប៉េកាំងប្រទេសចិន សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត  និង លោកជំទាវ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជានិងសម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុ តដែលកំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ក្នុងទីក្រុងប៉េកាំងដើម្បីក្រាបបង្គំទូលអំពីព្រះរាជសុខភាពនិងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេផងដែរ ។
បើយោងតាមលោក ហ្សង់-ហ្រ្វង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបទេសបានថ្លែងថា៖ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិនរយៈពេល ៤ថ្ងៃនេះទទួលបានសមិទ្ធផលធំៗចំនួន ៣ដែលទទួលបាននៅក្នុងជំនួបជាមួយមេដឹកនាំធំៗរបស់ចិន៖១.កម្ពុជា-ចិន បានប្ដេជ្ញាបន្តមិត្តភាពយូរវង្វែងដែលជាមរតករបស់ថ្នាក់ដឹកនាំជំនាន់មុនហើយដែលបច្ចុប្បន្នហៅថាមិត្តភាពដែកថែប ។ ២.ប្រទេសទាំងពីរឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅការបន្ស៊ី ចូលគ្នារវាងយុទ្ធសាស្ត្របច្ចកោណរបស់់រាជរដ្ឋាភិបាលកម្ពុជានិងគំនិតផ្ដួចផ្ដើមខ្សែ ក្រវ៉ាត់និងផ្លូវរបស់ចិនដែលក្នុងនោះមានជាអាទិ៍នៅលើវិស័យកសិកម្មវិស័យថាមពលនិងវិស័យផ្លាស់ប្ដូរប្រជាជននិងប្រជាជន ។៣.តាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីបន្តប្រកាន់យ៉ាងភ្ជាប់នៅនយោបាយចិនមួយ ។
លោកបន្តថាភាគីចិននិងកម្ពុជាបានចុះហត្ថលេខាលើឯកសារចំនួន១៥ ដែលក្នុងនោះមានការចុះហត្ថលេខាលើឯកសារផែនការសកម្មភាពក្នុងការកសា ងសហគមន៍ជោគវាសនារួមកម្ពុជាចិនសម្រាប់ ២០២៤- ២០២៨ ។ សរុបរួមសុទ្ធតែជាគោលការណ៍ដែលផ្ដល់សន្ទុះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យក្លា យទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រពិតប្រាកដ ។
លោក ហ្សង់-ហ្រ្វង់ស្វ័រ តាន់ បន្តមេដឹកនាំនៃប្រទេសទាំងពីរមិនបាននិយាយច្រើនដល់បញ្ហានយោបាយនិងភូមិសាស្ត្រនយោបាយទេ ។ ប៉ុន្តែនិយាយច្រើនលើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចប្រមយោជន៍ពាណិជ្ជកម្មដែលតំបន់ទាំងពីរនិងប្រទេសកម្ពុជាអាចទាញយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការដល់ជិតស្និតនេះ ។ បើតាមលោករដ្ឋមន្រ្តីជំនួបជាមួយមេដឹកនាំចិនបានផ្តោត ៧០ ភាគរយទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម គោលដៅអនុ ញ្ញាតឲ្យប្រទេសកម្ពុជានិងមិត្តចិនទាញយល់ប្រយោជន៍ទៅវិញទៅមក ។ ក្នុង គោលដៅនាំមកនូវឧត្តមប្រយោជន៍ជាតិនិងធ្វើឲ្យជីវភាពប្រជាជនមានភាពប្រសើរឡើង។
លោក ហ្សង់-ហ្រ្វង់ស្វ័រ តាន់ បន្តថាទស្សនកិច្ចនេះឆ្លុះបញ្ចាំងការពិតគឺមិនមែនផ្ដោតទៅលើបញ្ហានយោបាយដូចដែលគេថានោះទេ ។ ហើយប្រទេសកម្ពុជាមិនមែនដូចជាគេលើក ឡើងថាជាប្រទេសរណបចិននោះទេ កម្ពុជាគឺជាប្រទេសឯករាជ្យ ។
ខាងក្រោមគឺជាសកម្មភាពនានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសចិនរយៈពេល ៤ ថ្ងៃ( ពីថ្ងៃទី ១៤ ដល់ ១៧ ខែកញ្ញា ២០២៣) ៖
.នៅថ្ងៃទី១ (១៤ កញ្ញា ២០២៣)៖
១.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវព្រមទាំងគណៈប្រតិភូអមដំណើរបានអញ្ជើញដាក់កម្រង ផ្កា និង គោរពវិញ្ញាណ ក្ខន្តមហាវីរៈបុរសចិននៅទីលាន ធានអាម៉េន នាទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី១៤ ខែ កញ្ញា ២០២៣ ៕
២.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោក ហាន ស៊ាជុន(Han Xiaojun)ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SINOMACH Heavy Equipment Co. ,Ltd.ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាល្ងាចថ្ងៃទី ១៤ ខែកញ្ញា ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ។
នៅក្នុងជំនួបនោះសម្តេចធិបតីបានបង្ហាញជំហររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានៅក្នុងការបន្ត គាំទ្រសហការនិងសម្របសម្រួលជាមួយក្រុមហ៊ុនចំពោះរាល់គម្រោង ទាំងអស់ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជាហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
លោក ហាន ស៊ាជុន បានរាយការណ៍ជូនសម្តេចធិបតីអំពីប្រវត្តិនិងដំណើរការអាជីវកម្មព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Groupនៅ កម្ពុជាចាប់តាំងពីឆ្នាំ ២០០៧មក,ដែលបច្ចុប្បន្នមានគម្រោងជាច្រើនក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ ប៊ីលានដុល្លារអាមេរិក ។ ដោយមានការគាំទ្រនិងកិច្ចសម្របសម្រួលយ៉ាង កក់ក្តៅពីរាជរដ្ឋាភិបាល,ក្រុមហ៊ុនបានរីកលូតលាស់និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន,ជាពិសេសនៅក្នុងការសាងសង់បណ្តាញអគ្គិសនីនិងរោងចក្រថាមពលអគ្គិ សនី ។
សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពលដើម្បីរួមចំណែកលើកកម្ពស់ ស្ថិរភាពនិងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជាដូចជាគម្រោងក្នុងវិស័យថាមពលស្អាតដែលមានចីរភាពនិងតម្លៃសមរម្យជាដើម ។ សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំ ថាក្រុមហ៊ុននឹងបន្តវិនិយោគនិងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះដែលក្រុមហ៊ុនមានជំនាញនិងមានឧត្តមភាពស្រាប់ ។ សម្តេចធិបតីបានគូសបង្ហាញជាថ្មីម្តងទៀតនូវ ជំហរស្វាគមន៍និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះដំណើរការអាជីវកម្មនិងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានិងគោល នយោបាយរបស់រាជរដ្ឋាភិបាល ៕
៣.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឪ្យ លោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC)ចូលជួបសម្តែងការគួរសមនិង ពិភាក្សាការងារនៅទីក្រុងប៉េកាំប្រទេសចិននាល្ងាចថ្ងៃទី ១៤ ខែ កញ្ញា ២០២៣។
សម្តេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការនិងសម្របសម្រួលបន្តជាមួយក្រុមហ៊ុន CRBCនិងលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា ។
នៅក្នុងជំនួបនោះសម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក វ៉ាង តុងជូ  និង គណៈប្រតិភូក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុម ហ៊ុន China Communications Construction Company Limited ដែលបាននិងកំពុងវិនិយោគលើគម្រោងសាងសង់ ផ្លូវ ស្ពាន និង ហេដ្ឋារចនាសម្ព័ន្ធនៅ កម្ពុជា ។ សម្តេចធិបតីក៏បានអបអរសាទរចំពោះសមិទ្ធផលនានាដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមកនិងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់និងការ ពិនិត្យលទ្ធភាពលើវិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា ។
លោក វ៉ាង តុងជូ ក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីគម្រោងវិនិយោគផ្លូវថ្នល់ដែលកំពុងដំណើរការនៅកម្ពុជាក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សានិងវាយ តម្លៃព្រមទាំងគោរពស្នើសុំកិច្ចសហការនិងការជួយសម្របសម្រួលបន្ថែមទៀតពីភាគីរាជរដ្ឋាភិបាលកម្ពុជា ។
ជាកិច្ចឆ្លើយតបសម្តេចធិបតីបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើក កម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាតាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក ។ ចំពោះគម្រោងដែលកំពុងធ្វើការសិក្សានិងវាយតម្លៃ,សម្តេចធិបតីបានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿន កិច្ចការទាំងនេះដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត ។ សម្តេចធិបតីក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់នូវកិច្ច សហការនិងសម្របសម្រួលដើម្បីធានាឱ្យបាននូវនិរន្តភាពការងារសំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ៕
៤.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនៅល្ងាចថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ។
នៅក្នុងជំនួបនោះបានសម្តេចធិបតីបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗនិងទំនើបដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជានិងលើកទឹកចិត្ត ឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែមអំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយសំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះសម្តេចធិបតីក៏បាន លើកទឹកចិត្តឲ្យក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាតនិងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។
សម្តេចធិបតីក៏បានបញ្ជាក់សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មីដើម្បីអភិវឌ្ឍវិស័យថាមពលស្អាតនេះ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ ។ ទនឹ្ទមនឹងនោះសម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនីនិងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេង ៗទៀតដើម្បីជំរុញដាក់ឱ្យអនុវត្តនាពេលខាងមុខ។
ជាការឆ្លើយតបលោក វិន ស៊ូកាំង បានបញ្ជាក់ថាក្រុមហ៊ុននឹងបន្តជំរុញការសិក្សានិងការនាំយកនូវបច្ចេកទេសថ្មីៗហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះទៅដល់យុវជនកម្ពុជាផងដែរ  ៕
៥. ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបានអនុញ្ញាតឲ្យលោក លាំង ហ័រ (Liang Hua)ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltdចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារនៅល្ងាចថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ។
សម្តេចធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិននិងបន្តគាំទ្រសម្របសម្រួលលើកទឹកចិត្ត ឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។ សម្ដេចអធិបតីក៏បានបញ្ជាក់អំពីសារៈសំខាន់នៃសុខសន្ដិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃការបង្កើន ទំនុកចិត្តដល់វិនិយោគិននៅកម្ពុជា។
នៅក្នុងជំនួបនោះលោក   លាំង ហ័រ ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជា មួយនឹងក្រុមហ៊ុននិងដៃគូនានានៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ  ។
សម្ដេចអធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ដែលសហការ ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការជួយកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍កម្ពុជាក្នុងរយៈពេលជាង២ទស វត្សរ៍មកនេះ,ហើយសម្ដេចអធិបតីសង្ឃឹមថាក្រុមហ៊ុន Huawei Technology Co.,Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗនិងទំនើបពីប្រទេសចិនមកកាន់ កម្ពុជានិងបាន គូសបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួលនិងលើកទឹកចិត្ត ឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។
សម្ដេចធិបតីក៏បានបញ្ជាក់បន្ថែមផងដែរការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលគឺមានសារៈសំខាន់ណាស់ដែលទាមទារឱ្យរាជរដ្ឋាភិបាលនិងវិស័យឯកជនធ្វើការរួមគ្នានៅក្នុង ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀតហើយក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និង ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។  បន្ថែមលើនេះសម្ដេចអធិបតីក៏បានលើកទឹកចិត្តឱ្យ ក្រុមហ៊ុន Huawei Technology Co., Ltdពិនិត្យលទ្ធភាព វិនិយោគលើវិស័យផ្សេងៗទៀតដូចជាការវិនិយោគការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកជាដើម ។
សម្ដេចធិបតីនិងលោក  លាំង ហ័រ ក៏បានពិភាក្សាអំពីការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថលដោយក្រុមហ៊ុន Huawei Technology Co., Ltdបានបង្ហាញ ចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញនេះដោយចាប់ផ្តើមពីកម្រិតបឋមសិក្សារហូតដល់កម្រិតសាកលវិទ្យាល័យ   ។  កន្លងមកនេះ ក្រុមហ៊ុន  Huawei Technology Co., Ltd ក៏បានសហការជាមួយដៃគូនៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជាលើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ  ៕
៦.ក្នុងឱកាសស្នាក់នៅនិងបំពេញការងារនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ក្នុងទីក្រុងប៉េកាំងដើម្បីក្រាបបង្គំទូល អំពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរដល់ព្រះអង្គទាំងទ្វេ នាល្ងាចថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ ៕
.ថ្ងៃទី២ (១៥ ខែកញ្ញា ២០២៣ )៖
៧.នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលជួបសម្តែងការគួរ សមលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន  ។
នៅក្នុងជំនួបនោះ លោក ស៊ី  ជីនពីង បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជ្រើសរើសប្រទេសចិនជាទិសដៅសម្រាប់ដំណើរទស្សនកិច្ចទ្វេភាគី លើកដំបូងបន្ទាប់ពីចូលកាន់តំណែងដែលបង្ហាញយ៉ាងពេញលេញនូវសារៈសំខាន់ដ៏អស្ចារ្យដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាយកចិត្តទុកដាក់ក្នុងការពង្រឹងនិងអភិវឌ្ឍមិត្តភាពចិន -កម្ពុជា ។ ប្រទេសចិននិងកម្ពុជា គឺជាមិត្តសម្លាញ់ដែកថែប ដោយលោកបានបន្ថែមថាក្នុងរយៈពេល ៦៥ ឆ្នាំ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមកភាគីទាំងពីរតែងតែរក្សា បាននូវកម្រិតខ្ពស់នៃការជឿទុកចិត្តគ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមកស្មើភាពគ្នា ទទួលបានលទ្ធផលឈ្នះ-ឈ្នះ និង គាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ក្នុងការការពារ អធិបតេយ្យភាពជាតិ សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍។
លោក ស៊ី  ជីនពីង បានសង្កត់ធ្ងន់ថាប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនហើយត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តជាទៀងទាត់ជាមួយកម្ពុជានិងធ្វើឱ្យការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចកាន់តែស៊ីជម្រៅ ។ លោកបន្តថាភាគីទាំងពីរគួរតែប្រើប្រាស់ឱ្យបានល្អនូវយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលនិងអនុវត្តផែនការសកម្មភាពថ្មីសម្រាប់ ការកសាងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា។
លោក ស៊ី  ជីនពីង ក៏បានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ ” ចិន-កម្ពុជា រួមគ្នាកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រក របៀងត្រី និងស្រូវ” និងជំរុញការអនុវត្តដំបូងនៃគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗពាក់ព័ន្ធ។
លោកបន្តទៀតថាប្រទេសចិនមានឆន្ទៈអនុវត្តការអនុវត្តច្បាប់និងកិច្ចសហប្រតិបត្តិការសន្តិសុខជាប្រចាំជាមួយកម្ពុជាហើយបន្តការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និងការក្លែងបន្លំតាមទូរគមនាគមន៍ ។ ភាគីទាំងពីរគួរតែបន្តធ្វើជាម្ចាស់ផ្ទះដើម្បីអបអរសាទរ “ឆ្នាំមិត្តភាព ចិន-កម្ពុជា”និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យយុវជន មូលដ្ឋានអប់រំ ទេសចរណ៍ និង សុខាភិបាល ដើម្បីមិត្តភាពចិន-កម្ពុជានឹងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ។ .
លោក ស៊ី  ជីនពីង បានគូសបញ្ជាក់ថាមិនថាស្ថានភាពអន្តរជាតិនិងតំបន់អាចប្រែប្រួលយ៉ាងណានោះទេប្រទេសចិនតែងតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតនិងជាអ្នកគាំទ្រដ៏រឹងមាំ របស់កម្ពុជាហើយចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមដៃជាមួយកម្ពុជាដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនិងយុត្តិធម៌អន្តរ ជាតិនិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាដែលជាប្រទេស​កំពុង​អភិវឌ្ឍន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាលោកបានជ្រើសរើសប្រទេសចិនជាទិសដៅសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកដើម្បីបង្ហាញថារដ្ឋាភិបាល ថ្មីរបស់កម្ពុជានឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមិត្តភាពចំពោះប្រទេសចិននិងបន្តពង្រឹងទំនាក់ទំនងមិត្ត ភាពរវាងកម្ពុជានិងចិនបន្ថែមទៀត។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្តថាកម្ពុជានឹងគោរពតាមគោលការណ៍ចិនតែមួយគាំទ្រយ៉ាងមុតមាំប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលនិងគាំទ្រគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកលដែលស្នើឡើងដោយប្រធានាធិបតីស៊ី។ កម្ពុ ជាកោតសរសើរចំពោះការគាំទ្រនិងជំនួយដ៏រឹងមាំ រយៈពេលវែងរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាហើយមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹក នាំនៃប្រទេសទាំងពីរសម្រេចបានធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវនិងជំរុញឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀត ។ សម្តេចធិបតីបានមានប្រសាសន៍ថាកិច្ចសហ ប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម កសិកម្ម ការវិនិយោគ វប្បធម៌ និង វិស័យផ្សេងៗទៀតក្រោមក្របខណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ “។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថាភាគីកម្ពុជាមានឆន្ទៈសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងកិច្ចការតំបន់និងអន្តរជាតិដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យ ឡើងកំពស់ថ្មីមួយ៕
៨.សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង លោក ចាវ ឡឺជី (Zhao Leji)ប្រធានសភាតំណាងប្រជាជនទូទាំងប្រ ទេសនាព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ២០២៣ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារនៅទីក្រុងប៉េកាំងប្រទេសចិនបានឯកភាពចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗសំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ ។ ជារួមកម្ពុជានិងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អដែលជឿទុកចិត្តបានព្រមទាំងបន្តសាមគ្គីជាមួយគ្នាដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ងឬជ្រៀតជ្រែកពីខាងក្រៅ។
លោក ចាវ ឡឺជី ក៏បានរំលេចផងដែលថាចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិននឹងចូលរួមកសាងសហគមន៍វាសនារួមក្នុង យុគសម័យថ្មីហើយប្រជាជាតិ ទាំងពីរនឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។
សម្ដេចធិបតីក៏បានបញ្ជាក់ជូនលោក ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរនិងគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីទោះជាពិភពលោកកំ ពុងប្រែប្រួលនិងមានភាពមិនច្បាស់លាស់ក៏ដោយ។
សម្ដេចធិបតី និង លោក ចាវ ឡឺជី បានពិភាក្សាបន្ថែមអំពីទិសដៅនៃការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសក្នុងក្របខ័ណ្ឌនៃទំនាក់ទំនង សភានិងសភា ។ជាក់ស្ដែង ក្នុងនាមជាសមាជិកសភាមួយរូប, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងសភាកម្ពុជានិងចិន ឱ្យបានញឹកញាប់និងជាប្រចាំព្រោះដំណើរទស្សនកិច្ចនេះ នឹងមានផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរជាពិសេសសម្រាប់សមាជិកសភាវ័យក្មេងក្នុងការស្វែងយល់និងផ្លាស់ប្ដូរបទពិសោធន៍និងទស្សនៈជាមួយគ្នា ។
លោក ចាវ ឡឺជី ក៏បានយល់ស្របចំពោះការស្នើនេះនិងប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរនិងប្រកបដោយមេត្រីភាពដោយមិនកំណត់នូវលក្ខ ខណ្ឌឬបង្កប់នូវរបៀបវារៈណាមួយឡើយ ។
ទន្ទឹមនឹងការឯកភាពបន្តសហការ,ផ្លាស់ប្ដូរនូវបទពិសោធន៍និងខិតខំអនុវត្តគម្រោងដែលបានព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ,សម្ដេចធិ បតីនិងលោក ចាវ ឡឺជី បានឯកភាពចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យស្របតាមលក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗសំដៅបម្រើ ផលប្រយោជន៍ដល់ប្រជាជនជាធំ ។ ជារួម,កម្ពុជា និងចិនប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អដែលជឿទុកចិត្តបានព្រមទាំងបន្តសាមគ្គីជា មួយគ្នាដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ងឬជ្រៀតជ្រែកពីខាងក្រៅ ៕
៩.នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសំណេះ សំណា លនិងពិសាអាហារថ្ងៃត្រង់ជាមួយសហគ្រាសឧស្សាហកម្មនិងពាណិជ្ជកម្មកម្ពុជា-ចិន។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីអ្នកវិនិយោគល្បីៗឈ្មោះទាំងកម្ពុជានិងចិនជាច្រើនរូប ។ ពិធីនេះរៀបចំឡើងក្នុងបំណងពង្រីកការវិនិយោគរវាងអ្នកវិនិយោគចិននិងកម្ពុជា ។ ជាពិសេសទាក់ទាញអ្នកវិនិយោគចិនចូលមកវិនិយោគក្នុងប្រទេសកម្ពុជា៕

១០.នាល្ងាចថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបចរចាទ្វេភាគីជាមួយ លោក លី ឈាង (Li Qiang)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិននៅមហាវិមានប្រជាជននៃរដ្ឋធានីប៉េកាំង ។
ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ជាផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
លោក លី ឈាង បានមានប្រសាសន៍ថា៖ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរបាន សម្រេចបន្តផ្តល់នូវតួនាទីនាំមុខនៃការផ្លាស់ប្តូរកម្រិតខ្ពស់ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រនិងជំរុញឱ្យមានវឌ្ឍនភាពថ្មីក្នុងការកសាងប្រទេស ។
លោក លី ឈាង បានចង្អុលបង្ហាញថាប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិ វឌ្ឍន៍និងស្វែងរកផ្លូវអភិ វឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ។ ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការរួមផ្សំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយកម្ពុ ជាប្រើប្រាស់យន្តការនៃគណៈកម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលនិងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើ វិស័យឧស្សាហកម្ម កសិកម្ម សេដ្ឋ កិច្ច និងពាណិជ្ជកម្ម ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងបន្ថែមទៀត។
លោក លី ឈាង ក៏បានអំពាវនាវឱ្យភាគីទាំងពីរបន្តរៀបចំសកម្មភាពដើម្បីអបអរសាទរ “ឆ្នាំមិត្តភាពចិន-កម្ពុជា”និងពង្រីកការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជនលើវិស័យសុខាភិបាល អប់រំ វប្បធម៌ និងទេសចរណ៍។ ប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅ វិញទៅមកជាមួយកម្ពុជាក្នុងកិច្ចការតំបន់ និងអន្តរ ជាតិជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ អនុវត្តកិច្ចសហប្រតិបត្តិការជាប្រចាំក្នុងវិស័យសន្តិសុខមិនប្រពៃណី ដូចជាការប្រយុទ្ធប្រឆាំងនឹង ល្បែងអនឡាញនិងការក្លែងបន្លំ និង កសាងសហគមន៍ Lancang-Mekong ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។
នៅក្នុងជំនួបនោះសម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចថាកម្ពុជាបន្តរក្សានូវជំហរដដែលជាពិសេសបន្តអនុ វត្តនយោបាយចិនមួយយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជាបន្តគាំទ្រចិននៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវគំនិ តផ្តួចផ្តើមនានារបស់ចិន។ សម្ដេចធិបតីបានគាំ ទ្រចំពោះការរៀបចំគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវលើកទី៣និងបានបញ្ជាក់ពីការអញ្ជើញរបស់សម្ដេចធិបតីនាខែតុលាខាងមុខ។បន្ថែមពីលើនេះ,កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបន្តអនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នានិងខិតខំស្វែងរកនូវគម្រោ ងថ្មីៗបន្ថែមទៀតដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ជូនប្រជាជនទាំងពីរឱ្យបានកាន់តែប្រសើរ ។
សម្តេចធិបតីបានបង្ហាញក្តីសង្ឃឹមថានឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិនលើវិស័យថាមពល កសិកម្ម ការសាងសង់ហេដ្ឋារច នាសម្ព័ន្ធ ការវិនិយោគនិង មនុស្សធម៌ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ ” ពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់និងកសាងសហគមន៍មួយដែល មានអនាគតរួមគ្នារវាងកម្ពុជានិងប្រទេសចិន។
បន្ទាប់ពីកិច្ចពិភាក្សានាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនក្នុងវិស័យឧស្សាហ កម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិ កម្ម សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ពីគេ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ៕
.ថ្ងៃទី៣ (១៦ កញ្ញា ២០២៣ )៖
១១.នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ២០២៣ នេះបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិយតចិនពីថ្ងៃទី១៤ដល់១៦ ខែកញ្ញា ២០២៣ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុ ជាចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅថ្ងៃទី ១៦-១៧ ខែកញ្ញាឆ្នាំ២០២៣នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។
សូមបញ្ជាក់ថាក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០នេះកម្ពុជាបានសាងសង់ពន្លាជាតិមួយទំហំសរុប១៨០ម៉ែត្រការ៉េនៅក្នុងតំបន់ B,សាងសង់ផ្ទះរួមមួយទំហំ៣៦ម៉ែត្រការ៉េនៅ តំបន់ D និងមានស្តង់ពាណិជ្ជកម្មចំនួន ៨៤ ស្តង់។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថាក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០ មានក្រុមហ៊ុនកម្ពុជាទៅចូលរួមចំនួ ៥៥ ក្រុមហ៊ុន កម្ពុជាជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសចូលរួមចំនួន ៤០ប្រទេស ។
ពិព័រណ៍ចិន-អាស៊ានជាលើកដំបូងនៅឆ្នាំ ២០០៤ រហូតមកដល់បច្ចុប្បន្នមានចំនួន២០លើកហើយ(គិតក្នុងឆ្នាំ២០២៣នេះ)កម្ពុជាបានធ្វើជាប្រទេសកិត្តិ យសចំនួន ២ លើកដែល លើកទី១ នៅឆ្នាំ២០០៨ និងលើកទី២ នៅឆ្នាំ២០១៨ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូល រួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់បានចំនួន ១១ លើកនិងក្នុងអំឡុងពេលកូវីដ-១៩ កាលពីឆ្នាំ ២០២០-២០២២ សម្តេចតេជោបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក សម្ពោធពិព័រណ៍ពីចម្ងាយតាមរយៈការថតវីដេអូទុកចាក់ផ្សាយក្នុងពេលសម្ពោធដែលនេះបង្ហាញពីការយកចិត្តទុកដាក់និងការគាំទ្ររបស់កម្ពុជាចំពោះការរៀបចំពិព័រណ៍ចិន- អាស៊ានខាងលើ ។ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ានពីមួយឆ្នាំទៅមួយឆ្នាំបានធ្វើឲ្យមានការកើនឡើងទាំងចំនួនក្រុមហ៊ុនទាំងពាណិជ្ជករ ។ ហើយក្នុងការចូលរួមមួយ លើកៗកម្ពុជាបានទទួលពានរង្វាន់ជាហូរហែរតាមប្រភេទនីមួយៗពីគណៈកម្មការCAEXPOដូចជា៖ ពានរង្វាន់Best Visitor Organizer, Best City of Cham Pavilion Preparation, Best Promotion on Investment Cooperationជាដើម ។
​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថាការធ្វើ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​ជា​មួយ​នឹង​បណ្តា​ប្រទេស​នៅ​អា​ស៊ានក្នុង​ឆ្នាំ​២០២២ មាន​ទឹក​ប្រាក់​សរុប​ជាង​១៦​ពាន់​លាន​ដុល្លារ​កើន​ឡើង​តិច​តួច​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២១ ​ដោយ​ចំនួន​នេះ គឺ​ស្មើ​នឹង​ជិត​១/៣​នៃ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរជា​តិ​កម្ពុជា​។​ ដោយ​ឡែក​ទំហំ​ពាណិជ្ជ​កម្មរវាង​កម្ពុជា និង​ចិនចាប់ពី​ខែ​មករាដល់​ខែកុម្ភៈ ឆ្នាំ​២០២៣ ​សម្រេច​បាន​ជាង​ ១៧០០​លាន​ដុល្លារថយ​ចុះ​ជាង​១៥​ភាគ​រយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​ ៕
១២.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសម្តែងការគួរសមនិងពិភ្សាការងារជាមួយលោក លាវ នីង (Liu Ning)លេខាធិការ បក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី  ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិនរសៀលថ្ងៃទី១៦ កញ្ញា ២០២៣ ។
លោក លាវ នីង លេខាធិការបក្សបានបានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសក្ដានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែល តំបន់ស្វយ័តមានជាមួយប្រទេសកម្ពុជានិងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត ។ គិតមកត្រឹមពេលនេះ , តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីមានកិច្ច សហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជានៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស ។
សម្ដេចធិបតី បានសម្តែងនូវអំណរគុណចំពោះការអបអរសាទរនិងចំពោះការ រាយការណ៍និងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័តមានជាមួយប្រ ទេសកម្ពុជា ។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័តដែលប្រៀបបីដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន ។
ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង,សម្ដេចធិបតីបានស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែម ទៀតជាពិសេសពង្រឹងនិងពង្រីកបន្ថែមលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍ វិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំនិងកីឡា ព្រមទាំងការបង្កើនជើង ហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង ប្រទេសកម្ពុជា ។ជាមួយ គ្នានេះសម្ដេចធិបតីក៏ស្នើឱ្យលោកអគ្គលេខាធិការបក្សពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរួមគ្នាស្តីពី ការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks)ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy)និងកសិកម្មវៃឆ្លាត(smart agriculture )។
លោកលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីបានគោរពជម្រាបជូនសម្តេចធិបតីអំពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាង ស៊ីទៅកាន់ប្រទេសកម្ពុជា ដោយលោកនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិននិងទាំងនៅកម្ពុជា ៕
១៣.នៅយប់ថ្ងៃទី ១៦ ខែ កញ្ញា ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបានអញ្ជើញចូលរួមពិធីលៀងសាយភោជ អាស៊ាន-ចិន  ជាមួយថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានដែលរៀបចំទ្បើងដោយ លោក  លី  ឈាង  (Li Qiang)នាយករដ្ឋមន្ត្រីនៃសា ធារណរដ្ឋប្រជាមានិតចិនប្រកបដោយ ភាពស្និទ្ធស្នាលបំផុត ៕
.ថ្ងៃទី៤ (១៧ ខែ កញ្ញា ២០២៣ )
១៤.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិធីសម្ភោធបើកជាផ្លូវការពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតែមួយ»ណាននីង, សាធារណរដ្ឋប្រជាមានិតចិននាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ។
នៅក្នុងពិធីនោះសម្តេចធិបតីបានឡើងថ្លែងសុន្ទរកគូសរំលេចបីសារៈសំខាន់នៃការរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី២០ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងតំបន់ឱ្យកាន់តែស្អិត រមួតប្រកបដោយភាពសុខដុមដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព  ។ ជាងនេះទៅទៀតការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួមបញ្ចូលជា មួយនឹងការធ្វើពាណិជ្ជកម្មដោយសេរីនិងបើកចំហគឺជាវិថីតែមួយគត់ដែលនាំមកនូវសុខសន្តិភាព និង វិបុលភាពរួមយ៉ាងពិតប្រាកដ ។ អាស៊ាន ចិន មានកិច្ចសហប្រតិបត្តិការ ដ៏ប្រសើរជាមួយគ្នាតាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំដោយអាស៊ានដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន,កិច្ចព្រមព្រៀងអាសិបនិង កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទ្វេភាគីជាច្រើនទៀត ។ នៅក្នុងក្របខណ្ឌ័ទាំងអស់នេះ,ពិព័រណ៍នេះគឺជាសកម្មភាពជាក់ស្ដែងដែលបង្កើតបាននូវសហថាមភាពក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន- ចិន ឱ្យមាន សន្ទុះកាន់តែខ្លាំងក្លាផងដែរ ។ យើងទាំងអស់គ្នាពិតជាមានមោទនភាពដែលទំហំ ពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ។
សម្តេចធិបតីបានគូសរំលេចថា៖តួនាទីដ៏សំខាន់របស់ពាណិជ្ជកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមក និង សកល ភាវូបនីយកម្មគឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ។ ក្នុងន័យនេះ, អាស៊ាននិងចិន គឺជាតួអង្គដ៏សំខាន់ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរ ទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ ។
ក្នុងទិសដៅខាងមុខ, អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ការពឹងពាក់គ្ន ទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ,ការពង្រឹងការ តភ្ជាប់, ការពង្រឹងភាព- ធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាព វិនិយោគទៅវិញទៅមក ។ បន្ថែមពីនេះ យើងក៏ត្រូវ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និង តម្រូវការទីផ្សារដែលការគាំទ្រ ទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុ-ភាគី ។
សម្តេចធិបតីក៏បានបង្ហាញពីជំហររបស់កម្ពុជាថានៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា,ខ្ញុំសូមគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយា កាសធុរកិច្ចនិងការវិនិយោគតាមរយៈការកាត់បន្ថយចំណាយធុរកិច្ចនិងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីកក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាពឆ្លើយតបនឹងតម្រូវការរបស់វិនិយោ គិនពីគ្រប់មជ្ឈដ្ឋាន ។ កម្ពុជាក៏សូមសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទីដើម្បីគាំទ្រសកម្មភាព ពាណិជ្ជកម្មដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក  ៕
១៥.នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវអញ្ជើញកាត់ខ្សែបូរ សម្ពោធពន្លាជាតិកម្ពុជា ក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន ។
នៅក្នុងងពិព័រណ៍នេះកម្ពុជាបានដាក់បង្ហាញពន្លាជាតិទំហំសរុប១៨០ម៉ែត្រការ៉េនៅក្នុងតំបន់B,សាងសង់ផ្ទះរួមមួយទំហំ៣៦ម៉ែត្រការ៉េនៅតំបន់ Dនិងមានស្តង់ពាណិជ្ជកម្មចំនួន ៨៤ ស្តង់។ពន្លានេះបានរៀបចំតុបតែងលម្អ ពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រនៃរាជធានីភ្នំពេញបច្ចុប្បន្នដើម្បីទាក់ទាញអ្នកទស្សនា។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថាក្នុង ពិព័រណ៍ ចិន-អាស៊ានលើកទី២០ មានក្រុមហ៊ុនកម្ពុជាទៅចូលរួមចំនួ ៥៥ ក្រុមហ៊ុនកម្ពុជាជាប់លំដាប់ថ្នាក់ទី ៤ ក្នុងចំណោមប្រទេសចូលរួមចំនួន៤០ប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់និងបងប្អូនអាជីវករដែលបានប្រឹងប្រែងក្នុងការរៀបចំនិង នាំយកផលិតផលរបស់កម្ពុជាមកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី “ពិព័រណ៍អាស៊ាន-ចិន លើកទី២០”ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៧-១៩ កញ្ញា ២០២៣នៅទី ក្រុងណាននីងសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះសម្តេចធិបតីក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិនដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយ ភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជាក៏ដូចជាសហការនិងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ដើម្បីរៀបចំការនាំយកផលិតផលរបស់ កម្ពុជាមកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញនិងសម្រេចបានលទ្ធផលល្អប្រសើរ។
សម្តេចបន្តថា កិច្ចការនេះគឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាពនិងវប្បធម៌ជាតិនៅលើឆាកអន្តរជាតិតាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេសឱ្យបានស្គាល់ផលិតផល ខ្មែរក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា ។ មួយវិញទៀតព្រឹត្តិការណ៍នេះគឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែ មានសន្ទុះខ្ពស់ឡើងជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ៕
១៦.នៅរសៀលថ្ងៃទី១៧ខែកញ្ញា២០២៣នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក  ឡាន  ធានលី (Lan Tianli) អភិបាលខេត្តក្វាងស៊ី ចូលជួបសម្តែងការគួសម នៅទីក្រុងណាននីង ប្រទេសចិន ។
នៅក្នុងជំនួបនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យអភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមានដើម្បីបញ្ចប់ និងសម្រេចប្រកបដោយផ្លែផ្កានិងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, លោកអភិបាលបានវាយតម្លៃខ្ពស់ចំពោះការបំពេញទស្សនកិច្ចផ្លូវការនិងការចូលរួមពិព័រណ៍របស់សម្ដេចធិប តីនិងគណៈប្រតិភូដែល នេះបញ្ជាក់អំពីការយកចិត្តទុកដាក់និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជាចំពោះប្រទេសចិន, និយាយជារួម, និងចំពោះទីក្រុងណាន នីង, និយាយដោយឡែក ។
សម្ដេចធិបតីបានអរគុណលោកអភិបាលនិងបានឯកភាពចំពោះការបញ្ជាក់របស់លោកពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។
សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង,ជាពិសេសផ្នែកពាណិជ្ជកម្ម,វិនិយោគ, កសិ កម្មទំនើប,កសិ-ឧស្សា ហកម្មនិងសេដ្ឋកិច្ ចឌីជីថល។
ជាមួយគ្នានេះ,សម្តេចធិបតីក៏បានស្នើឱ្យលោកអភិបាលពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមានដើ ម្បីបញ្ចប់និងសម្រេចប្រកបដោ យផ្លែផ្កានិងខិតខំស្វែងរក កិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀ ត។
ជាការឆ្លើយតប,លោកអភិបាលបានគោរពជម្រាបជូនសម្ដេចធិបតីថាលោកលនិងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការនិងខិតខំធ្វើការងារជា មួយគ្រប់ភាគីពាក់ព័ន្ធដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា ៕
១៧.នៅល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចុកិច្ចសហបតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌកិច្ចពពៀងពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ ក្រោមប្រធានបទ « ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់កិច្ច ព្រមព្រៀងអាស៊ប និង ការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»នៅទីក្រុងណាននីង ។
នៅក្នុងពិធីនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកនូវទស្សនៈមួយចំនួននៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌកិច្ចពពៀង ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ក្រោមប្រធានបទ«ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់ កិច្ចព្រមព្រៀងអាសិបនិងការជំរុញកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»នៅល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ២០២៣ នៅទីក្រុងណាននីងប្រទេសចិន ដើម្បីពង្រឹង តួនាទីអាសិបបន្ថែមទៀត ។
សម្តេចធិបតីខ្ញុំសូមចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖
ទី១. សម្តេចជឿជាក់ថាប្រទេសសមាជិកទាំងអស់មានទស្សនៈ រួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ដូច្នេះ អាស៊ាន និង ចិន ចាំបាច់ ត្រូវពង្រឹងភាពធន់នៃ កិច្ចសហប្រតិបត្តិការ និង អន្តរកម្មសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុត សម្រាប់យើងទាំងអស់គ្នា ។
ទី២. ក្រៅពីពាណិជ្ជកម្មទំនិញ យើងក៏គួរផ្តោតការយកចិត្តទុកដាក់ លើការជំរុញពាណិជ្ជកម្មសេវាកម្មនិងពាណិជ្ជកម្មឌីជីថលផងដែរ។សម្តេចមើលឃើញសក្តានុពលពីសហថាមពល រវាងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញនិងសេវាកម្ម ។ សម្រាប់ពាណិជ្ជកម្មឌីជីថលក្នុងពេលដែល យើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)សម្តេចយល់ថាយើងចាំ បាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខ័ណ្ឌនេះផងដែរដើម្បី ជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ ។
ទី៣. យើងត្រូវទទួលស្គាល់ថាវិស័យឯកជនគឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និង ជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ចឱ្យបានទូលំទូ លាយទៅដល់ប្រជាជន ។ ដូច្នេះយើងត្រូវបន្តបញ្ជ្រាបពី សារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញ និង គាំទ្រលទ្ធភាពរបស់ពួកគេ ក្នុងការចូលរួម អនុវត្តអាសិបជាពិសេសសហគ្រាសធុរកិច្ច ថ្មី ធុនតូច និងមធ្យម ។
ទី៤.យើងគួរចាប់ផ្ដើមពន្លឿនការបញ្ចប់នីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែម ទៀត និង គិតគូរពីការពង្រីកសមាជិកភាព ។នេះគឺជា គោលនយោបាយរួមរបស់ អាស៊ានដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្ដានុពល ។
ទី៥. ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិបមានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញនិងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជ កម្មពហុភាគី ។ ក្នុងន័យនេះសម្តេចលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍ ន៍តិចតួចអាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន  ។
សម្តេចធិបតីបានថ្លែងថា៖សម្រាប់កម្ពុជាកិច្ចព្រមព្រៀងអាសិបពិតជាមានសារៈសំខាន់និងជាការចូលរួមចំណែករបស់កម្ពុជាក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដោយហេតុថា ការចាប់ផ្តើមចរចានិងចូលជាធរមានរបស់អាសិបបានកើតឡើងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានពោល គឺក្នុងឆ្នាំ ២០១២ និង ២០២២ ។
សម្រាប់ក្របខ័ណ្ឌតំបន់អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោកដែលមានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់ ។ ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើងនាពេលបច្ចុប្បន្នតួនាទីរបស់អាសិបរឹតតែមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និង ការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់និងពិភពលោកដោយ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក  ៕
១៨.សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យអភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមានដើម្បីបញ្ចប់និងសម្រេចប្រកបដោយផ្លែផ្កានិងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើ ឡើងនៅក្នុងឱកាសអនុញ្ញាតឲ្យលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីចូល ជួបសម្ដែងការគួរសមនាសៀលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣, ទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសា ធារណរដ្ឋប្រជាមានិតចិន ។

ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, លោកអភិបាលបានវាយតម្លៃខ្ពស់ចំពោះការបំពេញទស្សនកិច្ចផ្លូវការនិងការចូលរួមពិព័រណ៍របស់សម្ដេចធិប តី និងគណៈប្រតិភូដែលនេះបញ្ជាក់អំពីការយកចិត្តទុកដាក់និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជាចំពោះប្រទេសចិន, និយាយជារួម, និងចំពោះទីក្រុងណាន នីង, និយាយដោយឡែក ។

លោកអភិបាលក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវត្ថុបំណងនៃការធ្វើដំ ណើរទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជាកាលពីខែមេសាឆ្នាំ២០២៣ គឺដើម្បីពិនិត្យមើលការរីកចម្រើន,វិបុលភាពនិងវឌ្ឍនភាពរបស់កម្ពុជាព្រមទាំងដើម្បីគោរពអញ្ជើញសម្តេចតេជោប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រមកបំពេ ញទស្សនកិច្ចនៅទីក្រុងណាននីងនិងតំ បន់ដទៃទៀតនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។ លោកអភិបាលក៏បានរំលេចបន្ថែមថាលោកបានស្ដាប់យ៉ាង យកចិត្តទុកដាក់នូវសុន្ទរកថាដែលសម្ដេ ចធិបតីបានថ្លែងនៅក្នុងឱកាសនៃការបើកពិព័រណ៍ចិន-អាស៊ានលើកទី២០លោកបានឯកភាពទាំងស្រុងចំពោះទស្សនវិស័ យដែលសម្តេចធិបតីបានលើកឡើង។

សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការឱ្យកាន់តែប្រសើរឡើង,ជាពិសេ សផ្នែកពាណិជ្ជកម្ម,វិនិយោគ, កសិកម្មទំនើប,កសិ- ឧស្សាហកម្មនិងសេដ្ឋកិច្ ចឌីជីថល។ ជាមួយគ្នានេះ,សម្តេចធិបតីក៏បានស្នើឱ្យលោកអភិបាលពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមានដើ ម្បីបញ្ចប់និងសម្រេច ប្រកបដោយផ្លែផ្កានិងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀ ត។

ជាការឆ្លើយតប,លោកអភិបាលបានគោ រពជម្រាបជូនសម្ដេចធិបតីថាលោកលនិងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការនិងខិតខំធ្វើការងារជា មួយគ្រប់ភាគីពាក់ព័ន្ធដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា ៕

១៩.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង៦៖២០ នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ២០២៣ ដោយសុវត្តិភាព ៕