កសិដ្ឋាន​ដំណាំ​ចេក​និង​វេច​ខ្ចប់​តម្លៃ​ជាង​៣០​លាន​ដុល្លារ​នឹង​ចេញ​ជា​រូបរាង​

1193
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​កសិដ្ឋាន​ដំណាំ​ចេក​និង​វេច​ខ្ចប់​កសិកម្ម​ដែល​តម្លៃ​ជាង​៣០​លាន​ដុល្លារ​នឹង​ចេញ​ជា​រូបរាង​នេះ​ពេលខាងមុខ​។​
​ប្រភព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៣​ខែសីហា​បាន​ឲ្យ​ដឹងថា​តាម​សំណើសុំ​​វិនិយោគ​លើ​គម្រោង​បង្កើត​​​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេច​ខ្ចប់​កសិផល​នាំចេញ របស់​ក្រុមហ៊ុន “LONGMATE AGRICULTURE CO.,LTD.”​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”​ជូន​ដល់​ក្រុមហ៊ុន​នេះ​។​

​ប្រភព​បន្តថា​គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត មាន​ទុនវិនិយោគ ៣២.០២១.៥៧០​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន ៥៧២​កន្លែង​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម