​ប្រែ​សម្រួលៈ​បំណង​(CNA)៖ ភាគហ៊ុន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ China Evergrande Group​ដែល​ជាប់បំណុល​រាប់ពាន់​លាន​ដុល្លារ បាន​ធ្លាក់ចុះ​២៥​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​កញ្ញា ក្រោយ​ការចាប់ខ្លួន​និយោជិត​ជាច្រើន​នាក់​របស់​ក្រុមហ៊ុន​នៅ​ចិន​។​

​ថ្លៃ​ភាគហ៊ុន​របស់​Evergrande​បាន​ចុះ​ដល់​០,៤៧​ដុល្លារ​ហុងកុង​ក្នុង​មួយ​ហ៊ុន​ក្នុងពេល​បើក​ផ្សារ​ពេលព្រឹក ជា​ថ្លៃ​ទាប​បំផុត​ធៀប​នឹង​ថ្លៃ​នៅ​កន្លះ​ខែ​មកនេះ ។​

​ការធ្លាក់​ថ្លៃ​នេះ​កើតឡើង​ពីរ​ថ្ងៃក្រោយ​ប៉ូលិស​នៅ​ទីក្រុង​សិន​ចិន​ភាគ​ខាងត្បូង​បាន​និយាយថា និយោជិត​ជាច្រើន​នាក់​របស់​សាខា​Evergrande​គឺ​ក្រុមហ៊ុន Evergrande Wealth Management​ត្រូវបាន​ចាប់​ខ្លូន​។​

​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ចំនួន​មនុស្ស​ត្រូវបាន​ចាប់ខ្លួន​ទេឬ​ក៏​បញ្ជាក់​អំពី​ការចោទប្រកាន់​ប្រឆាំង​ពួកគេ​ទេ តែ​សេចក្តីថ្លែងការណ៍​បាន​អំពាវនាវ​សាធារណជន​អោយ​រាយការណ៍​ករណី​ណា​មួយ​ដែល​សង្ស័យ​ថា​ជាការ​ឆបោក​។​

Evergrande​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ជាប់​បំផុត​ច្រើន​បំផុត​ក្នុង​លោក ដែល​គិត​ត្រឹម​ចុង​ខែ​មិថុនា​មាន​រហូត​ដល់​៣២៨​ពាន់​លាន​ដុល្លារ បាន​ក្លាយ​ជា​ស្នូល​នៃ​វិបត្តិ​ទីផ្សារ​របស់​ចិន និង​ត្រូវគេបារម្ភ​ខ្លាច​វា​រាលដាល​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ថែម​ទៀត​។​

​ធ្លាក់​ជា​តារា​មួយ​ដួង​នៅក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ចិន បំណុល​ដ៏​ធំ​របស់ Evergrande​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មើលឃើញថា​ជា​ហានិភ័យ​ដែល​មិន​អាច​ទទួលយកបាន​មួយ​សំរាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​។​អាជ្ញាធរ​ជា​បណ្តើរៗ​បាន​រឹង​បន្តឹង​ការទទួលបាន​ឥណទាន​សំរាប់​ក្រុមហ៊ុន​នេះ​ចាប់តាំងពី​ឆ្នាំ​២០២០ ហើយ​រលក​នៃ​ការ​មិន​អាច​បង់​សងបំណុល​បាន​បាន​កើត​មាន​តាម​ក្រោយ សំខាន់​ជា​គេ​គឺ​Evergrande​នេះឯង​។​

​កាលពី​ថ្ងៃ​សុក្រ និយ័ត​ករ​ហិរញ្ញវត្ថុ​ចិន​បាន​អនុញ្ញាត​អោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​យានយន្ត​របស់​រដ្ឋ​ចិន​Haigang Life Insurance​ចូល​កាន់កាប់​សាខា​ធានារ៉ាប់រង​របស់​Evergrande​គឺ​ក្រុម​ហ៊ុន Evergrande Life Insurance៕

​ឡូហ្គោ​ក្រុមហ៊ុន​នៅលើ​ស្នាក់ការ​ក្រុមហ៊ុន​China Evergrande Group នៅ​ក្រុង​សិន​ចិន