ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ជំនួបរវាងវិនិយោគិនចិននិងកម្ពុជានៅគម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រនាផ្លូវជាតិលេខ៥៨ ព្រំដែនកម្ពុជា ថៃក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ បានគ្រោងវិនិយោគជាច្រើន ។

លោក ប៉េង ហាយហ្កាង (Peng Huaigang)តំណាងអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចវ៉ាន់យូ (Wanyou Electrinic Technology )ខេត្តក្វាងទុង និងលោកយ៉ាង ហ្ស៊ុងចាវ (Yang Zongchao) តំណាងវិនិយោគិនធុរកិច្ចចិន បានថ្លែងស្រដៀងគ្នាថា : យុទ្ធសាស្ត្រ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”របស់លោកស៊ី ជិនភីង ប្រធានាធិបតីចិន ក៏ទទួលបានការគាំទ្រនិងធ្វើកិច្ចសហប្រតិបត្តិការពីកម្ពុជានិងប្រទេសនានាក្នុងតំបន់និងក្នុងពិភពលោកព្រោះបានសម្រេចនូវគោលដៅអភិវឌ្ឍន៍និងមានផលប្រយោជន៍ ។

លោកប៉េង បានបន្តថា  វិនិយោគិនចិនដែលអញ្ជើញមកនេះរួមមាន :ក្រុមហ៊ុនកសិកម្មZhuhai Golden Oasis Agriculture ,ក្រុមហ៊ុនថាមពល Zhuhai Sun Brothers Green Energy, ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចវ៉ាន់យូ(Wanyou Electrinic Technology )…មកពីខេត្តក្វាងទុង ។

លោក ប៉េង បានបន្តថា  នាឆ្នាំចុងក្រោយថ្មីនេះ ក្រុមហ៊ុនទាំងនេះ បានឃើញសក្តានុពលដ៏ធំនៃទីផ្សារកម្ពុជានិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគបរទេសមកជម្រុញការអភិវឌ្ឍនួសេដ្ឋកិច្ច ហេតុនេះជំនួបនេះនឹងផ្តល់នូវឱកាសសម្រាប់វិនិយោគិនក៏ដូចធុរជនចិនសម្រាប់គម្រោងវិនិយោគរបស់ពួកគេ ។

ដោយឡែក លោក ហេង ទី  ជាទីប្រឹក្សាក្រុមហ៊ុនខេមរិន្ទ បានអោយដឹងថា  ក្រុមហ៊ុនខេមរិន្ទមានផ្ទៃដីហើយស្រេចទំហំ២០៥ហិចតា លើដីបម្រុងទុក៦៥០ហិចតានៅគម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីដែលភាគីកម្ពុជា ថៃនឹងបើកច្រកព្រំដែនតំបន់ថ្មីមួយនិងមានហេដ្ឋារចនាសម្ព័ន្ធសមស្រប សម្រាប់ផ្តល់ជាទីតាំងដល់វិនិយោគិនពិនិត្យឱកាសវិនិយោគ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា  គម្រោងបើកច្រកតំបន់ថ្មីមួយរវាងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនិងស្រុកតាប្រ៉ាយ៉ាខេត្តស្រះកែវ នេះភាគីទាំងពីរបានចុះសិក្សា ជួបប្រជុំពិភាក្សានិងធ្វើរបាយការណ៍សំណើទៅដល់ក្រសួងមហាផ្ទៃនៃប្រទេសរៀងៗខ្លួនហើយ 

លោកបានបន្តថា  ខេត្តបន្ទាយមានជ័យមានព្រំដែនជាប់នឹងប្រទេសថៃជាង១៥៤ គីឡូម៉ែត្រ ទល់នឹងស្រះកែវនិងខេត្តបូរីរ៉ាំ។

ក្នុងនោះ រវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ    ខេត្តមានច្រកព្រំដែនអន្តរជាតិចំនួន២ : ច្រកព្រំដែនអន្តរជាតិចាស់ប៉ោយប៉ែត-ខ្លងលឹកនៅក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត, ច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់-បានណងអៀន នៅក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត។ 

ច្រកតំបន់ព្រំដែនចំនួន២ គឺច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺ នៅស្រុកម៉ាឡៃនិងស្រុកអារញ្ញាប្រាថេត ។ច្រកតំបន់ព្រំដែនបឹងត្រកួន-តាប្រ៉ាយ៉ា នៅស្រុកថ្មពួកនិងស្រុកតាប្រ៉ាយ៉ា។

ក៏គ្រោងបើកច្រកព្រំដែនតំបន់៤៣-ណូនម៉ាក់មុននៅស្រុកអូរជ្រៅនិងស្រុកគោកធ្យូង, ច្រកព្រំដែនតំបន់ភ្នំឆ័ត្រ នៅស្រុកស្វាយចេកនិងស្រកតាប្រ៉ាយ៉ា។

និងរវាងខេត្តបន្ទាយមានជ័យនិងខេត្តបូរីរ៉ាំ ក៏គ្រោងបើកច្រកព្រំដែនតំបន់ថ្មីមួយការច្រកជួរភ្នំដងរែកត្រង់បង្គោលព្រំដែនលេខ២៧ នៅស្រុកថ្មពួកនិងស្រុកឡាក់ហានសាយ ផងដែរ។ P / N