ដោយៈភ្នំស្វាយ / បន្ទាយមានជ័យ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្សកម្ពុជាលោក  ផាទ្រីក មើហ្វី(  PATRICK MURPHY) នៅពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៣ នេះបានអញ្ជើញបំពេញ​ទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យ ដែលជាដំណើរទស្សនកិច្ចលើក​ដំបូងក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា នេះ ។

ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតនិងសហការីបានអញ្ជើញចូលរួមប្រជុំ​និងជួបសំណេះសំណាល ពិភាក្សាការងារ  នៅសាលាប្រជុំ( ខ )​ខេត្តប​ន្ទាយមានជ័យ ជាមួយលោកប្លែក វ៉ារី  ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណរិទ្ធ អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពី​លោក លោកស្រី មន្ត្រីរាជការស្រុក/ក្រុង ទាំងប្រាំបួន នៃខេត្តបន្ទាយ​មានជ័យ​​ផងដែរ  ។ក្នុងចំណោមថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ​មានជ័យក៏បានអញ្ជើញចូលរួមដែរ ។

ក្នុងជំនួបនេះលោក ផាទ្រីក មើហ្វី (HE. W. PATRICK MURPHY) បានថ្លែងថា  ដំណើរទស្សនកិច្ចលើកនេះ ក៏ដូចលើកមុនៗដែរ​គឺជា​ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងនិងសហរដ្ឋអាម៉េរិក និងកម្ពុជា គ្រប់កម្រិត ។ក្នុងនោះក៏ចង់ពិនិត្យមើល​វឌ្ឍនភាព  និងការ​ប្រឈមរបស់ខេត្តបន្ទាយមានជ័យ។

លោក លី សុវណ្ណារឹទ្ធិ បានបង្ហាញជូនសង្ខេបពីស្ថានភាព​ទូទៅ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ចនិងការវិវត្តិថ្មីរបស់ខេត្ត ហើយក៏ស្នើ​លោកទូតជួយនាំមកអ្នកវិនិយោគអាមេរិក មកមើលឱកាស​វិនិយោគ​នៅក្នុងខេត្ត ។

ប្រតិភូទូតអាម៉េរិក ក៏បានអញ្ជើញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃដំណើរ​ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដែលនៅទីនោះលោកទូតបានជួបក្រុមការងារអនុវត្តគម្រោងនិងជួបមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ចជំនាញនានា។និងកន្លែងមួយ​ចំនួន​​ទៀត​ផងដែរ  ៕សរន / N