ដោយ:តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្ម ករនិយោជិតចំនួន ១៨,១០៤ នាក់។ក្នុងនោះក៏មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់មកពីរោងចក្រសហ គ្រាសចំនួន១៨ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទីខេត្តតាកែវ ។
រោងចក្រសហគ្រាសទាំង១៨នេះជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំ ពាក់ចំនួន ១៣, ផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២, ដេរស្បែកជើងចំនួន២ និង បោកគក់សម្លៀកបំពាក់ចំនួន ១។
បច្ចុប្បន្នខេត្តតាកែវមានរោងចក្រស ហគ្រាសចំនួន២៣៣ និងមានកម្មករនិយោជិតកំពុងបម្រើការងារសរុប ៦៨.០០០នាក់ដែលផ្តល់ប្រាក់ឈ្នួ លសរុបប្រមាណ២០៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ក្នុងនោះរោង ចក្រសហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន ៦៦ផ្តល់ការងារជូនកម្មករនិយោជិតសរុបប្រមាណ ៥៨.០០០នាក់ផ្តល់ប្រាក់ឈ្នួលសរុបជាង១៨២លានដុល្លារក្នុងមួយ ឆ្នាំ ។ ខេត្តតាកែវឈរនៅលំដាប់ទី៤ ជាខេត្តមានការអភិវឌ្ឍរោងចក្រសហ គ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញខេត្តកំពង់ស្ពឺនិងខេត្តកណ្តា ល ។
គួរបញ្ជាក់ថានេះជាលើកទី៤ ហើយ ដែលសម្តេចធិបតីបានអញ្ជើញចុះជួបកម្មករ និយោជិត នៅតាមរោង ចក្រក្នុងបណ្តាខេត្តនិរាជធានីភ្នំពេញ ។ លើកទី១ធ្វើឡើងនៅថ្ងៃទី២៩ ខែ សីហានៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេ ញមានកម្មករនិយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣ នៅក្រុងតាខ្មៅខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់ និងលើកទី៣ធ្វើឡើងនៅថ្ងៃទី៩ ខែ កញ្ញាឆ្នាំ២០២៣ នៅស្រុកសំរោង ទងខេត្តកំពង់ស្ពឺមានកម្មករ និយោ ជិតចូលរួម ១៨,២៦៥នាក់៕សរន