ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ ប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិក សរុប ៩៩ នាក់ ដែលមិនទាន់ចេញទៅចូលរួម ព្រឹត្តិការណ៍ប្រកួត Asian Games នៅប្រទេសចិននោះ នឹងត្រូវចូលជួបសម្ដែង ការគួរសម និងទទួលអនុសាសន៍ណែនាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព វេលាម៉ោង ៣ រសៀល។

សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នេះ កម្ពុជាត្រៀមលក្ខណៈសម្បត្តិទ្រង់ទ្រាយ ធំ ដោយបានប្រកាសពីសមាសភាព ប្រតិភូដឹកនាំមន្ត្រី គ្រូបង្វឹក អត្តពលិកចំនួន ១៧៩ នាក់ ទៅចូលរួម។

ប្រតិភូនេះ ដឹកនាំដឹកនាំដោយលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ជាប្រធានប្រតិភូ, លោក វ៉ាត់ ចំរើន តំណាងក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលបន្ទុកអនុប្រធានប្រតិភូ​និងមន្ត្រីជាច្រើនរូបទៀត។

ចំពោះប្រភេទកីឡាដែលត្រូវ រួមមានចំនួន ១៧ ប្រភេទគឺ កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ (៣ទល់៣) គ្រិកឃីត ទូកនាគ គុនដាវ យូដូ ជឺជីតស៊ូ ការ៉ាតេ អុកចិន ទូកក្តោង តេក្វាន់ដូ WT សូហ្វតិន្នីស ទ្រីយ៉ាត្លុង បាល់ទះ និងកីឡាចំបាប់។

ប៉ុន្ដែកីឡាចំនួន ១១ ប្រភេទ ដែលមានអត្តពលិក ចំនួន ១៣៦ នាក់ កំពុងតែហ្វឹកហាត់ នៅចិន ដែលមួយចំនួន ហាត់ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីលើកទី១៩ នេះ និងកីឡាករ កីឡាការិនី ដែលមានអាយុជាង ១០ឆ្នាំនោះ ហ្វឹកហាត់ត្រៀមការប្រកួត កីឡាអូឡាំពិកអាស៊ី​ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មួយចំនួន គឺដើម្បីត្រៀម ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលថៃ ធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតកីឡាអាស៊ី ២ លើកចុងក្រោយនេះ កម្ពុជាដណ្ដើមបានមេដាយមាសទាំង ២លើក គឺកីឡាអាស៊ីលើកទី១៧ នៅកូរេ ៉កីឡាការិនីតេក្វាន់ដូ WT (World Taekwondo) ដណ្ដើមបានមេ ដាយមាសមួយគ្រឿង។

ការប្រកួតកីឡាអាស៊ីលើកទី១៨ នៅឥណ្ឌូនេស៊ី កម្ពុជាដណ្ដើមបានមេដាយមាស ២គ្រឿង ដោយកីឡាការិនីជីជីតស៊ូ ខាន់ ជេសា និងកីឡាម៉ូតូទឹក សាលី អ៊ូម៉ើត ដែល បានមេដាយមាស ១គ្រឿង និងសំរិទ្ធ១គ្រឿង៕/V