ដោយៈ តារារិទ្ធ / តាកែវៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ដែលប្រាសាទកោះកេរ ត្រូវបានអង្គការ យូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

សម្រាប់សម្តេច ជាកូនខ្មែរមួយរូបការចុះបញ្ជីនេះ គឺជាមោទនភាព សម្រាប់ប្រជាជាតិខ្មែរ ទាំងមូល។

សម្តេចធិបតី ថ្លែងអំណរគុណបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករចំនួន ១៨.១០៤ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹក ថ្ងៃអង្គារនេះ៕/V/r