ដោយៈតារារិទ្ធ/តាកែវ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ ជាថ្មីទៀតថាមានសន្តិភាពទើបមានអ្វីគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។ បើមិនមានសន្តិភាពកុំបាច់និយាយដល់អ្វីៗទាំងអស់ ។សន្តិភាពគឺមានតម្លៃណាស់ មានតម្លៃលើ សពីអ្វីៗទាំងអស់ដែលត្រូវតែថែរក្សាឱ្យបាន ។
សម្តេចធិបតីបានគូសបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជានឹងថែរក្សាការពារសន្តិភាពនិងការអភិវឌ្ឍឲ្យបា នដាច់ខាតជូនជាតិនិងប្រជាពលរដ្ឋកម្ពុជា។
សម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃអង្គារទី ១៩ ខែកញ្ញា ឆ្នាំ២០២៣៕សរន