ដោយៈ តារារិទ្ធ / តាកែវៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាក់ថាៈ ដំណើរទស្សនកិច្ចនៅចិន គឺដើម្បីបញ្ជាក់គោល ជំហរ របស់រាជរដ្ឋាភិ បាលថ្មីរបស់យើង។

សម្តេចធិបតី បានបន្តថាៈ គោលជំហររបស់ យើងគឺឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យភាព ដោយផ្អែកទៅលើច្បាប់ ។ គោជំហរគោលនយោបាយការទូត របស់យើងជាមួយចិន ដែលនៅតែរក្សាដដែល ព្រោះវាជាគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា គឺគោលនយោបាយចិន១ ។

សម្តេចធិបតី សុំឲ្យពួកអ្នកវិភាគទាំងអស់នោះ ស្រាវជ្រាវឡើងវិញទៅ ប្រទេសជា សមាជិក អង្គការសហប្រជាជាតិ មាន ១៩៣ ប្រទេស ក្នុងនោះប្រទេស ១៨១ ប្រទេស បានប្រកាន់ជំហរចិនមួយ ដូច្នេះកម្ពុជាប្រកាន់ជំហរចិនមួយ គឺមិនខុសទេ ។

តើប្រជាពលរដ្ឋខ្មែរយើង វាខុសអ្វីដែលយើងទៅបង្កើតមិត្ត ឲ្យច្រើននៅអន្តរជាតិ។ យើងគួរតែអបអរសាទរ ដែលយើងបង្កើតមិត្តកាន់តែច្រើន។ សួរមើលតើធ្វើពាណិជ្ជកម្ម ជាមួយចិនវាអាក្រក់មែនទេ? តើអាមេរិក អឺរ៉ុប ចាំបាច់ធ្វើពាណិជ្ជកម្មជាមួយចិនធ្វើអ្វី? ។
បើធ្វើពាណិជ្ជកម្មជាមួយចិន អាក្រក់ តើគេចាំបាច់ទៅធ្វើពាណិជ្ជកម្ម ជាមួយចិនធ្វើអី ?។

សម្តេចធិបតី បានបន្តថាៈ ប្រទេសយើងតូច យើងត្រូវតែពង្រីកទំនាក់ទំនងរបស់យើង ជាមួយអន្តរជាតិ ឲ្យបានច្រើន។ សម្តេច បានបន្តថាៈ “ខ្ញុំចរចាជាមួយអន្តរជាតិ ខ្ញុំមិនឱ្យ បាត់អធិបតេយ្យភាពរបស់ជាតិនោះទេ ។ ខ្ញុំធ្វើការជាមួយមិត្តភក្តិ គឺដោយគោរពអធិប តេយ្យភាព និងផលប្រយោជន៍គ្នា ទៅវិញទៅមក ដោយស្មើមុខស្មើមាត់គ្នា”។

យើងប្រទេសតូច តែយើងអង្គុយទល់មុខជាមួយនឹងនាយករដ្ឋមន្ត្រី ជាមួយប្រធានាធិបតី ជាមួយនឹងប្រធានសភារបស់ចិន អង្គុយទល់មុខជាមួយនាយករដ្ឋមន្ត្រីជប៉ុន ជាមួយរដ្ឋមន្ត្រីកូរ៉េ។

សម្តេចធិបតី បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ ចំនួន ១៨.១០៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារនេះ៕ V / N