ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវជនរួមជាតិខ្មែរទាំងអស់រួមគ្នាឱ្យបា នផុសផុលអបអរសាទរ ព្រឹត្តិការណ៍នៃការដាក់បញ្ចូលប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោក ។ សម្តេចធិបតីបញ្ជាក់ថាព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ»ក្នុង បញ្ជីបេតិកភណ្ឌពិភពលោកដោយរៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោ បាយដែលខ្លួនមាននៅម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗរួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាពគ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាមនិង សាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។
សម្តេចធិនតីបានធ្វើការអំពាវនាវនេះបន្ថែមទៀតថានៅព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ ម៉ឺននាក់នៅស្រុកបាតី ខេត្ត តាកែវ ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាប្រជាជនកម្ពុជាទាំងមូលពិតមានមោទនភាពណាស់ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ដែលដូនតាយើងបានកសាងជាង ១ ពាន់ឆ្នាំមុនចូលជាបេតិកភណ្ឌពិភពលោកហើយជាមោទនភាពរបស់កូនខ្មែរទាំងអស់គ្នាសូមយក ឱកាសនេះអបអរសាទរចំពោះការចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ស្អែកម៉ោង៧ព្រឹកនឹងមានការទូងស្គរ នៅតាមគ្រឹះស្ថានសាធារណៈ និងទីតាំងសាធារណៈ ហើយសូមប្រជាពលរដ្ឋយើងចូលរួម វាយអ្វីក៏ បានបើអត់ស្គរ ដើម្បីបង្ហាញប្រាប់ព្រលឹងរបស់ដូនតាយើង រាប់ពាន់ឆ្នាំមុនដែលបានកសាងរមណីយដ្ឋានប្រាសាទកោះកេរ បានមើ លមកវិញថា កូនចៅខ្មែរឆ្នាំ២០២៣ បានរួមគ្នា ហើយបានផុសផុលទទួលស្គាល់ និងអបអរសាទរនូវអ្វីដែលដូនតាបន្សល់ទុកឱ្យ ។ យើងទូងស្គរនៅម៉ោង៧ ព្រឹកស្អែក ហើយពេលល្ងាចយើងនឹងមានរៀបចំកម្មវិធីមួយនៅស្តាតអូឡាំ ពិកដើម្បីធ្វើការអបអរសាទរ។ លោកជំទាវ ភឿង សកុណា ក្រសួងវប្បធម៌ស្ថាប័នពាក់ព័ន្ធជាមួយសាលារាជធានីភ្នំពេញ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីរៀបចំបំផុសបំផុលក្នុងស្មារតីជាតិនិយមមិនថាបក្សណាៗទេរឿងបោះ ឆ្នោតរឿងនយោបាយយើងខុសគ្នា ប៉ុន្តែនៅពេលដែលយើងលើកតម្កើនកិត្តិយសជាតិលើកតម្កើនកេរ្តិ៍តំណែលដូនតា យើងយើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយក្នុងនាមជាកូនខ្មែរទាំងអស់គ្នា»។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្រដ្ឋមន្ត្រីក្រសួងព័ត៌មានរៀបចំឱ្យបណ្តាញសារព័ត៌មានរៀបចំផ្សាយផ្ទាល់ពីពិធីអបអរសាទរនៃការដាក់បញ្ចូលតំបន់ប្រាសាទ កោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលត្រូវធ្វើឡើងនៅថ្ងៃទី២ ០ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «កម្មវិធីស្អែកនេះយើងត្រូវឡាយផ្ទាល់ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើកិច្ចការនេះ ហើយទូរទស្សន៍ទាំងអស់ធ្វើការផ្សព្វផ្សាយរួមទាំងឆាណែលតេឡេក្រាម ហ្វេសប៊ុក ធ្វើការផ្សព្វផ្សាយ។ ហើយនៅតាមបណ្តាលខេត្តធ្វើការឡាយបន្តផ្ទាល់ ដូច ការប្រកួតស៊ីហ្គេមកន្លងមកនេះដូចគ្នា»។
សម្តេចធិបតីបានយកឱកាសនេះថ្លែងនូវការគោរពអរគុណនិងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ និង អាណត្តិមុនដែលបាន ជួយជំរុញឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបិយនិងអរូបិយ ចូលក្នុងបញ្ជីបេតិ កភណ្ឌពិភពលោក ដែលជាមោទនភាពរបស់ កម្ពុជា ហើយសម្រាប់ប្រាសាទកោះកេរនេះ ត្រូវបានស្នើដាក់បញ្ចូលតាំងពីឆ្នាំ២០១៨មកម្ល៉េះ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវការអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សានូវសម្បត្តិបេតិកភណ្ឌរបស់ប្រជាជាតិ ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាព ពេញបរិបូណ៍។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣គណៈកម្មាធិការបេតិកណ្ឌពិភពលោកនៃអង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលរមណីយដ្ឋានប្រា សាទកោះកេរស្ថិតក្នុង ខេត្តព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៤៥ នៅទីក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។
បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះកម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៤ហើយក្នុងនោះរួមមាន៖តំបន់អង្គរត្រូវបានចុះបញ្ជីនៅឆ្នាំ ១៩៩២ ទំហំ ៤០,០០០ហិក តា,ប្រាសាទព្រះវិហារចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតានិងតំបន់ប្រាសាទសំបូរព្រៃគុកចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ ហិកតា៕