ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើរសារប្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េសូមកុំបារម្ភរឿងថ្លៃ សេវាធ្វើលិខិតឆ្លងដែនឬបន្តសុពលភាពលិខិតឆ្លងដែនឡើងថ្លៃជាងមុនឱ្យសោះ រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំសម្រួលឱ្យតម្លៃសេវាកម្មនេះនៅទាបក្នុងកម្រិតណាមួយសម្រប សម្រួលជួយក្នុងការបំពេញបែបបទស្នើសុំនិងពន្លឿនឱ្យរហ័សជាងមុន។
សម្តេចធិបតីបានផ្ញើរសារនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង ១.៨ ម៉ឺននាក់នៅស្រុកបាទីខេត្តតាកែវនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
សម្ដេចធិបតីមានប្រសាសន៍ថា «ថ្លៃសេវាអត់មានគុណជាពីរនោះទេ គ្រាន់តែអស់ថ្លៃផ្ញើបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការបំពេញបែបបទស្នើសុំ (Apply)និងកិច្ចការមួយចំនួនទៀត គឺធ្វើតាម Onlineដូច្នេះសូមបងប្អូននៅកូរ៉េកុំព្រួយបារម្ភរឿងថ្លៃឡើងគុណជាពីរឱ្យសោះមិនដូចការរិះគន់របស់ក្រុមប្រឆាំងនោះឡើយ»។
សម្ដេចធិបតីក៏បានណែនាំដល់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពិភាក្សាជាមួយក្រសួងស្ថាប័នដៃគូពាក់ព័ន្ធដើម្បីរៀបចំលើការស្នើសុំបន្តសុពលភាពលិខិតឆ្លងដែនរបស់ពលករខ្មែរនៅកូរ៉េឱ្យកាន់តែងាយស្រួលនិងកាត់បន្ថយការចំណាយឱ្យទាបជាងមុន។ ក្រ សួង ស្ថាប័ន អគ្គនាយកដ្ឋាន ស្ថានទូតកម្ពុជា មន្ត្រីបច្ចេកទេសជំនាញជាដើមក៏ត្រូវរួមគ្នាគិតគូរទាំងពេលវេលាឱ្យលឿនរហ័សជាងមុនព្រោះជួនកាលពល ករខ្លះជិតដល់ពេលចូលធ្វើការ ឬជិតផុតសុពលភាពលិខិតឆ្លងដែន ជាដើមប្រសិនបើមិនពន្លឿនធ្វើជូនពួកគាត់នោះទេពួកគាត់អាចនឹងក្លាយទៅជាអ្នកស្នាក់ប្រទេសគេខុសច្បាប់ដូច្នេះត្រូវផ្ដល់សេវាប្រកបដោយការយកចិត្តទុកដាក់ ពន្លឿនការ ងារឱ្យបានឆាប់រហ័សសម្របសម្រួលជូនពួកគាត់ឱ្យអស់លទ្ធភាពក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចធិបតីក៏បានណែនាំដល់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េជួយសម្របសម្រួលជូនពលករខ្មែរយើងផងប្រសិនបើលើសខ្វះអ្វីបន្តិចបន្តួចជាមួយភាគីកូរ៉េ ពិសេសក៏ត្រូវជួយសម្របសម្រួលក្នុងការបំពេញបែបបទរបស់ពលករខ្មែរនៅទីនោះផងដែរ ។អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃត្រូវទទួលខុសត្រូវលើការងារគ្រប់គ្រងទិន្នន័យព្រោះការងារអត្តសញ្ញាណកម្មនិងលិខិតឆ្លងដែននេះក៏ពាក់ព័ន្ធនឹងសន្តិសុខជាតិផងដែរ ។
សម្ដេចធិបតីបានបញ្ជាក់ថាទាំងនេះហើយគឺជាឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទាំងការបង្កើតឱកាសការងារក្នុងស្រុកការស្វែងរកការងារ នៅក្រៅប្រទេស ដើម្បីជួយឱ្យប្រជាពលរដ្ឋបង្កើនប្រាក់ចំណូល ព្រមទាំងសម្រួលបែបបទផ្លូវច្បាប់ជូនប្រជាពលរដ្ឋផងដែរពិ សេសគឺពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេស។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក៏បានឥ្យដឹងផងដែរថាក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីកូរ៉េបានបញ្ជាក់ប្រាប់សម្តេចថា នឹងខិតខំពង្រីកចំនួនកូតាពលករខ្មែរឱ្យបានច្រើនដើម្បីចេញទៅធ្វើការនៅកូរ៉េពីព្រោះពលករខ្មែរមានស្មារតីខិតខំនិងមានសីល ធម៌ល្អ។
កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសធំៗទាំង៦(កូរ៉េខាងត្បូង, ជប៉ុន, ម៉ាឡេស៊ី, សិង្ហបុរី, រដ្ឋបាលពិសេសហុងកុង, អារ៉ាប៊ីសាអូឌិត) ដែលរាជ រដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការ ។ពលករ-ពលការីនីខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ នមានចំនួនសរុបប្រមាណ ៥៥,២០០នាក់ ដែល ក្នុងនោះមានពលករខុសច្បាប់ចំនួន ៧,០០០ នាក់។
របាយការណ៍របស់ក្រសួងការងារបានអះអាងថាពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េធ្វើលើវិស័យសំខាន់ៗចំនួន៣រួមមាន៖វិស័យកសិកម្ម ឧស្សាហកម្មនិងសំណង់។ពួកគេអាចទទួលបានប្រាក់ខែចន្លោះពី១,៥០០ទៅ ២,០០០ដុល្លារនិងមួយចំនួនទៀតទទួលបានជាង ៣,០០០ដុល្លារក្នុងមួយខែ ៕