ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាករ៦រូបដែលលេងឲ្យបណ្ដាក្លិបនានាក្នុងព្រឹត្តិការណ៍ CAMBODIAN PREMIER LEAGUE 2023/2024បន្ទាប់ពីឆ្លងកាត់បាន៥សប្ដាហ៍មកនោះមានតែ កីឡាករ MARCUS WARREN HABER ពាក់លេខ៩៩ មកពីក្លិបព្រះខ័នរាជស្វាយរៀងដែល រកបាន ៧គ្រាប់ម្នាក់ឯង។
ចំពោះកីឡាករ BASTOS JONATA ពាក់លេខ១៣ របស់ក្លិបវិសាខា រកបាន ៥គ្រាប់។ កីឡាករ MARQUES MARCIO ពាក់លេខ១៤ របស់ក្លិបណាហ្គា រកបាន ៤គ្រាប់។កីឡាករ BLASCO LLORENS VICTOR ពាក់លេខ១០ របស់ក្លិបអង្គរថាយហ្គឺររកបាន ៣គ្រាប់។
កីឡាករYOSHIHAMA RYOHEI ពាក់លេខ៤១ របស់ក្លិបបឹងកេត រកបាន ៣គ្រាប់។ កីឡាករNIETO RONDON ពាក់លេខ១០របស់ក្លិបភ្នំពេញក្រោន រកបាន ៣គ្រាប់។
គិតត្រឹមសប្តាហ៍ទី៥នេះដែរ ព្រឹត្តិការណ៍ខេមបូឌានព្រីមៀរលីគ រដូវកាលនេះព្រះខ័ន រាជស្វាយរៀងបានកំពុងឈរកំពូលតារាងបណ្តោះអាសន្ននិងមាន១៥ពិន្ទុបន្ទាប់ពីបានយកឈ្នះគូប្រជែងអង្គរថាយហ្គឺរ កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ក្នុងលទ្ធផល៥ទល់២៕/PC