ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ នៅក្នុងរយៈពេលពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សាក្រោមត្រូវគេមើលឃើញថាមានការហក់ឡើងជាបន្តបន្ទាប់គ្រាដែលប្រជាពលរដ្ឋរសនៅតាមជួដងទន្លេសាបកំពុងបង្កើនការប្រុងប្រយត្ន័ខ្ពស់នៅពេលដែលភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយទឹកទន្លេសាបមានការហក់ឡើងជាបន្តបន្ទាប់

លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១៩ខែកញ្ញានេះថា ដោយសារបាតុភូតធម្មជាតិបណ្តាលអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅពេលថ្ងៃរសៀលពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយពាសពេញខេត្តដែលនាំអោយទឹកទន្លេហក់ឡើងខ្លាំង ហើយលំនៅឋានបងប្អូនប្រជាពលរដ្ឋនៅតំបន់ទំនាបនិងបណ្តាខ្នងកោះនៅខាងមុខដើមពោធិ៍ផ្សារក្រោមត្រូវបានទឹកទន្លេលិច។

បើយោងតាមរបាយការណ៍ ចំពោះសីតុណ្ហភាពថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣នេះថាសីតុណ្ហភាពមាន៣៣,៥អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់ហក់ឡើង៧,៥៣ ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៨,៣១ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្នមានកម្ពស់១១ម៉ែត្រដោយឡែកទឹកភ្លៀងនៅស្រុក៣ បានបង្អុរធ្លាក់ចុះមានកម្រិត ៤៣ មីល្លិម៉ែត្រ ៕/PC